ព័ត៌មានជាតិ
កំណាត់ផ្លូវ ៣២២ ចាប់ផ្ដើមកើតមានជង្ហុកឡើងវិញ ពលរដ្ឋស្នើអាជ្ញាធរពន្លឿនការជួសជុល
ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកេងកង ១ ពិនិត្យមើលកំណាត់ផ្លូវ ៣២២ ពេលនេះចាប់ផ្ដើមកើតមានជង្ហុក ទឹកដក់នៅលើចិញ្ចើមផ្លូវឡើងវិញ ក្រោយជួសជុលប្រើប្រាស់បានមួយកំណាត់ នៅសល់មួយកំណាត់ទៀត។


ជាក់ស្ដែងកំណាត់ផ្លូវដែលកំពុងកើតមានជង្ហុកឡើងវិញនេះ ស្ថិតនៅតាមបណ្ដាយផ្លូវលេខ ៣២២ កែងផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការសាកសួរជាមួយលោក វណ្ណា ជារត់កង់ដែលតែងតែចាំភ្ញៀវនៅលើកំណាត់ផ្លូវនោះបានអោយដឹងថាលោកសង្កេតឃើញថាជង្ហុកទាំងនេះ ដំបូងឡើងមាន បន្តិចបន្តួចនោះទេ តែដោយសារ មិនជួលជុលទុកអោយជ្ហុកទាំងនោះទៅជាធំទៅៗ ពេលខ្លះឃើញមានម្ចាស់ផ្ទះ បានយកកំទេចថ្មមកចាក់បំពេញជង្ហុក ជៀសវាងមានអ្នកធ្វើដំណើរជិះធ្លាក់ជង្ហុកគ្រោះថ្នាក់ជាយថាហេតុ ។


ពាក់ព័ន្ធបញ្ហានេះ លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ចំពោះផ្លូវនេះអាជ្ញាធរសង្កាត់ បានលើកជាគម្រោងរួចរាល់ហើយ និង ធើ្វការស្ថាបនាឡើងវិញនៅឆ្នាំក្រោយ ដោយប្រើប្រាស់ថិវិកាអភិវឌ្ឍន៍សង្កាត់។ ចំពៅះផ្លូវនេះនៅសល់តែមួយកំណាត់តែប៉ុណ្ណាះ ចាប់ពីផ្លូវលេខ ៣២២ កែង ៦៣។
លោកអភិបាលរង ក៏បានសូមឲ្យប្រជាពលរដ្ឋដែលធើ្វដំណើរឆ្លងកាត់ផ្លូវខាងលើ មេត្តាអធ្យាស្រ័យដល់ការយឺតយ៉ាវក្នុងការជួសជុលឡើងវិញផង។
គួររំលឹកផងដែរថា កន្លងមកប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរៀបរាប់ពីការលំបាកក្នុងការធើ្វដំណើរ និងសំណូមពរទៅកាន់អាជ្ញាធរពីបញ្ហាផ្លូវនេះផងដែរ ដោយផ្លូវខាងលើនេះចាប់ផ្តើមខូចខាតកាន់តែខ្លាំងទៅៗ ដោយសារមានភ្លៀងធ្លាក់ទឹកហូរច្រោះ បង្កឲ្យកើតមាននូវជង្ហុកសំបុកមាន់កាន់តែច្រើនស្ទើរតែជិះមិនកើតតែម្តង ដែលខូចខាតប្រវែងជិត ១០០ ម៉ែត្រ។៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


