ព័ត៌មានអន្ដរជាតិ
Samsung ដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរហូតដល់ ៦០% ខណៈកង្វះការផ្គត់ផ្គង់កើនឡើង
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានដំឡើងថ្លៃលើបន្ទះឈីបអង្គចងចាំមួយចំនួន ខ្ពស់រហូតដល់ ៦០% រាប់ចាប់តាំងពីខែកញ្ញាមក នៅពេលការផ្គត់ផ្គង់ប្រឈមនឹងកង្វះខាត ចំពេលដែលតម្រូវការសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត(AI) កើនឡើងទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភព២រូប។

ការបង្កើនតម្លៃដដែល ធ្វើឡើងក្រោយពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក បានពន្យារពេលប្រកាសតម្លៃកិច្ចសន្យាប្រចាំខែតុលារបស់ខ្លួន ទោះបីជាតម្លៃបែបនេះ ជាធម្មតា ត្រូវបានកំណត់ជារៀងរាល់ខែក៏ដោយ។ នេះបើតាមការសម្ដីប្រភព។
បន្ទះឈីបអង្គចងចាំ ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងម៉ាស៊ីនមេ។ ការបង្កើនតម្លៃយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Samsung នឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមហ៊ុនធំៗក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរបស់ពួកគេ។ វាក៏អាចបង្កើនតម្លៃផលិតផលផ្សេងទៀតដែលប្រើប្រាស់បន្ទះឈីបទាំងនេះផងដែរ ដូចជាស្មាតហ្វូន និងកុំព្យូទ័រ។
Samsung មិនទាន់ប្រតិកម្មយ៉ាងណាទេ ជុំវិញបញ្ហានេះ។ ដោយឡែកពីគ្នា ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងសាងសង់កន្លែងផលិតកម្មបន្ទះឈីបថ្មីមួយនៅកូរ៉េខាងត្បូង ដោយរំពឹងថា AI នឹងជំរុញតម្រូវការក្នុងរយៈពេលមធ្យម និងរយៈពេលវែង។
នាយកប្រតិបត្តិពីក្រុមហ៊ុនក្នុងឧស្សាហកម្ម និងអ្នកវិភាគផ្សេងៗ បាននិយាយថា កង្វះខាតបន្ទះឈីបបានក្លាយជាធ្ងន់ធ្ងរខ្លាំង ដែលអតិថិជនមួយចំនួនកំពុងទិញដោយភ័យស្លន់ស្លោ។ ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាកំពូលៗរបស់ចិន គឺ SMIC បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍ថា កង្វះខាតបន្ទះឈីបអង្គចងចាំ បាននាំឱ្យអតិថិជនពន្យារពេលការបញ្ជាទិញបន្ទះឈីបផ្សេងទៀតដែលប្រើក្នុងផលិតផលរបស់ពួកគេ។
ក្រុមហ៊ុនផលិតផលស្មាតហ្វូន Xiaomi ឯណោះវិញ បានព្រមានកាលពីខែមុនថា តម្លៃបន្ទះឈីបអង្គចងចាំដែលកើនឡើងខ្ពស់ បានបង្កើនថ្លៃដើមនៃការផលិតស្មាតហ្វូន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


