ព័ត៌មានជាតិ
អន្តរក្រសួងចុះពិនិត្យវាយតម្លៃខ្សែផ្លូវលំ និងកៅស៊ូប្រវែងជាង ៨៤ គីឡូម៉ែត្រ ក្នុងស្រុកក្រុង ៥ ក្នុងខេត្តក្រចេះ
គណៈកម្មាការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យនិងវាយតម្លៃ ប្រគល់-ទទួលខ្សែផ្លូវដែលថែទាំប្រចាំ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដើម្បីសម្រួលចរាចរណ៍និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃនៅខេត្តក្រចេះ។
កំណាត់ខ្សែផ្លូវលំនិងកៅស៊ូសរុបប្រវែង ៨៤.២០០ម៉ែត្រ ស្ថិតក្នុងស្រុក/ក្រុង ចំនួន ៥ គឺ៖ ស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វស្រុកចិត្របុរី និងស្រុកសំបូរ។

ក្នុងនោះផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែងសរុប ២១.២០០ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ។ ផ្លូវក្រាលល្បាយគ្រួស ល្បាយគ្រួសធម្មជាតិចំនួន ៣ ខ្សែ ប្រវែងសរុប ៦៣.០០០ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ទៅ ៦ម៉ែត្រ និង ៧ ម៉ែត្រ ដែលជាគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសម្រាប់ឆ្នាំ២០២៥។
ដំណើរការចុះពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពី លោក ផូ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជន រួមនិងប្រតិភូ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្រ្តីមន្ទីរជាច្រើនរូប នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


