Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌឬស្សីកែវ ណែនាំឲ្យដំឡើងបង្គោលភ្លើងបំភ្លឺលើផ្លូវលេខ៣៣០ ក្នុងសង្កាត់ស្វាយប៉ាកដើម្បីរៀបចំជាទីកម្សាន្ត

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យមន្ត្រីមូលដ្ឋានរៀបចំដំឡើងបង្កោលបំភ្លឺលើផ្លូវលេខ៣៣០ ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ចំនួន៥០ដើម ដើម្បីរៀបចំជាទីកម្សាន្ដ ទេសចរណ៍ និងហាត់ប្រាណ សម្រាកលំហែកាយរបស់ប្រជាពលរដ្ឋ។ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យក្រុមការងារ​ដាក់គ្រឿងចក្រឈូសដីសម្អាតផ្លូវ និងពិនិត្យលើការចោលសំរាមរបស់ប្រជាពលរដ្ឋផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ​ ធ្វើឡើងនៅពេលលោកអភិបាលខណ្ឌដឹកនាំក្រុមការងារ​ចុះត្រួតពិនិត្យការរៀបចំអនាម័យ និងបរិស្ថានណ្តោយផ្លូវ៣៣០ ក្នុងសង្កាត់ស្វាយប៉ាក កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យពលរដ្ឋបញ្ឈប់ការចោលសំរាមផ្តេសផ្តាស ត្រូវទុកដាក់វេចខ្ចប់សំរាមតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ រង់ចាំរថយន្ដប្រមូលសំរាមមកយកតាមម៉ោងកំណត់ ក្នុងន័យធ្វើអោយសោភ័ណភាព អនាម័យ បរិស្ថាន នៅមូលដ្ឋានបានស្អាតល្អ។

លោក ហេង ចាន់ហៀង ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ៣៣០ បានប្រាប់ថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវថ្មី និងសម្អាតផ្លូវរបស់អាជ្ញាធរពិតជាល្អណាស់ វាធ្វើឲ្យតំបន់នេះស្អាត ហើយយើងអាចដើរហាត់ប្រាណពេលល្ងាចបានសុវត្ថិភាពជាងមុន។ លោកបានបន្ត ការអនុវត្តរបស់រដ្ឋបាលខណ្ឌ បានធ្វើឲ្យតំបន់ស្អាត ប៉ុន្តែយើងជាពលរដ្ឋ ក៏ត្រូវជួយថែរក្សាអនាម័យរួមផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម