Connect with us

សេចក្ដីជូនដំណឹង

យុទ្ធនាការ “បរិច្ចាគឈាមសង្គ្រោះជីវិត” របស់វីតាល់ បានធ្វើដំណើរមកដល់ទឹកដីនៃខេត្តបាត់ដំបង

បានផុស

នៅ

 វីតាល់ បានផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត ក្រោមប្រធានបទ៖ “បរិច្ចាគឈាមសង្គ្រោះជីវិត” ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ សមណសិស្ស-និស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងប្រមូលបានអំណោយឈាមជាច្រើនសាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង, លោក ជុងហៀង ថាវសិទ្ធ ប្រធានទីផ្សារអភិវឌ្ឍន៏ផលិតផល ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ដៃគូអាជីវកម្មរបស់វីតាល់ និងសិស្ស-និស្សិតរាប់រយនាក់។  

លោក ជុងហៀង ថាវាសិទ្ធ ប្រធានទីផ្សារអភិវឌ្ឍន៏ផលិតផល ក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាម វីតាល់ លោកពិតជាមានសេចក្តីរីករាយឥតឧបមា ដែលបានចូលរួមជាថ្មីម្ដងទៀតជាមួយ «យុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវីត» ក្រោមការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋបាលខេត្ត និងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានផ្តល់ការអនុញ្ញាត និងសហការរៀបចំ បង្កលក្ខណៈយ៉ាងប្រសើរសម្រាប់ពិធីនេះ។ នេះជាលើកទី៧ ក្នុងឆ្នាំ២០២៥ ដែលវីតាល់បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងយុទ្ធនាការបរិច្ចាគឈាមកន្លងមកនៅតាមបណ្ដាខេត្ត-ក្រុងទទួលបានអំណោយឈាមពីសប្បុរសជនប្រមាណជាង ៥,០០០នាក់។ បន្ថែមពីនេះ     វីតាល់បានចូលរួមផ្សព្វផ្សាយ និងបំផុសគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចេញពីប្រជាពលរដ្ឋ សាធារណជន និងសិស្សានុសិស្ស ដើម្បីបំពេញស្តុកឈាមសុវត្ថិភាព ជួយសង្គ្រោះជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម ដែលគម្រោងនេះគឺភ្ជាប់ទៅនឹងសកម្មភាពជាប្រចាំរបស់ វីតាល់ និងមូលនិធិ២៥រៀល ដែលជានិច្ចកាល ចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារបរិច្ចាគឈាម។ 

ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការចូលរួមផ្ទាល់ពីវិស័យឯកជន និងសប្បុរសជននានា គឺពិតជាពុំអាចខ្វះបានឡើយ ដើម្បីជម្រុញឱ្យវិស័យសុខាភិបាលជាពិសេសចលនាបរិច្ចាគឈាមបន្តកើតឡើងជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងសម្រាប់ខេត្តបាត់ដំបងផ្ទាល់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកលើការងារសង្គមដ៏ថ្លៃថ្លារបស់ វីតាល់ តួយ៉ាងកម្មវិធីថ្ងៃនេះដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋាននៃសាកលវិទ្យាល័យជាតិបាត់ដំបង។

បន្ថែមពីនេះ ឯកឧត្តម ក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះទេប៉ុណ្ណោះទេ តែនឹងបន្តបរិច្ចាគឈាមដោយស្ម័គ្រជាប្រចាំ ព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គម និងមនុស្សជាតិរបស់យើង។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមធ្វើការសំដែងនូវការដឹងគុណចំពោះវីរៈកងទ័ពកម្ពុជា ដែលឈរជើងយ៉ាងអង់អាចក្លាហាន នៅគ្រប់ទិសសមរភូមិជួរមុខ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងសូមធ្វើការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរាជរដ្ឋាភិបាល ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ខ្នះខ្នែង អត់ធ្មត់ខ្ពស់ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយអនុវត្តនូវយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម តាមរយៈការគោរពច្បាប់អន្តរជាតិ និងមធ្យោបាយការទូត ដើម្បីបញ្ចៀសសង្គ្រាម ការពារសន្តិភាព និងការពារបូរណភាពទឹកដី។

ជាក់ស្ដែងយុទ្ធនាការផ្ដល់ឈាមថ្ងៃនេះ  អាចកើតឡើងមានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់      វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម។  វីតាល់  នឹងបន្តរក្សានូវមូលដ្ឋាននៃការរៀបចំ និងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមនៅតាម        ស្ថាប័នសុខាភិបាលនានា៕

   «វីតាល់ទឹកពិសាគុណភាពខ្ពស់, វីតាល់មោទនភាពផលិតផលជាតិ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម