Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ៧មករា ពិនិត្យវឌ្ឍនភាពជួសជុលកែលម្អអគារផ្សារអូរឫស្សី និងសណ្តាប់ធ្នាប់នៅក្នុងផ្សារ

បានផុស

នៅ

អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និង គណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារអូរឫស្សីដំណាក់ទី៣ បានជំរុញពន្លឿនការជួសជុលឲ្យបានលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោកឡយស៊ាងអាងប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សីចុះត្រួតពិនិត្យវឌ្ឍនភាពនៃកែលម្អ អគារផ្សារអូរឫស្សី ដំណាក់កាលទី៣ ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ អោយបានឆាប់រហ័សបង្កភាពងាយស្រួលទាំងអ្នកលក់ដូរនិងពលរដ្ឋ។

លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា កិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់នេះមិនសំដៅតែការរៀបចំនៅបរិវេណខាងក្រៅជុំវិញផ្សារនោះឡើយពោលផ្នែកខាងក្នុងក៏ជាអាទិភាពសំខាន់ដែរពេលផ្នែកខាងក្នុងមានរបៀបរៀបរយនិងធំទូលាយវាក៏បង្កភាពងាយស្រួលទាំងអ្នកលក់ដូរនិងពលរដ្ឋដែលចូលទៅទិញឥវ៉ាន់ឬសម្ភារប្រើប្រាស់ជាដើម។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោកអភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ។

សូមបញ្ជាក់ថាផ្សារអូរឬស្សីគឺជាផ្សាររដ្ឋធំមួយក្នុងចំណោមផ្សាររដ្ឋទាំង២៥ក្នុងរាជធានីភ្នំពេញដែលមានភ្ញៀវចេញចូលទៅទិញទំនិញនិងឥវ៉ាន់ច្រើនជាប្រចាំថ្ងៃទើបគណៈកម្មការគ្រប់គ្រងផ្សារចាំបាច់ត្រូវតែគិតគូរខ្ពស់លើការថែរក្សាបរិស្ថានអនាម័យសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជនភ្ញៀវ៕ ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម