Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ​ ​ចេញ​ក្រឹត្យ​​ចាត់​ថ្នាក់​ ថ្នាំ Fentanyl ជា​​​អាវុធ​មហា​​ប្រល័យ​​​​

បានផុស

នៅ

ថ្នាំ​​ហេ្វនថានីល [Fentanyl] ជា​ឱសថ​ខុសច្បាប់ និង​ជា​សារ​ធាតុ​គីមី​​​​ដំបូងគេដែល​​​​គ្រោះ​ថ្នាក់​ខ្លាំង​​ ហើយ​​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ បើ​ទោះ​បី​ជាមិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​​​ច្បាស់​​លាស់​ភ្លាមៗ​​ អំពី​​ឥទ្ធិពល​ជាក់ស្តែងរបស់​វា​​ដែល​អាច​មានក៏​ដោយ​​។ នេះ​បើ​យោង​​តាម​ការ​ថ្លែង​របស់់​ប្រធានា​ធិបតី​​អាមេរិក លោក​ ដូ​ ណាល់​ត្រាំ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​លើ​ក្រឹត្យ​ប្រធានាធិបតី​ មុន​បញ្ជាក់​ថា «​វាជា​ឱសថ​គ្រោះ​ថ្នាក់»​។

លោក ដូណាល់ ត្រាំ បង្ហាញក្រឹត្យ​ដែល​ទើបចុះ​ហត្ថលេខារួច។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តទៀត​ថា​៖«ថ្ងៃនេះ​ខ្ញុំ​កំពុង​បោះ​ជំហាន​មួយ​បន្ថែម​ទៀត​ ដើម្បី​ការពារ​ប្រជា​ជន​អាមេរិក ​ពីការ​វាយ​ប្រហារ​នៃ​ការ​​ហូរ​ចូល​នៃថ្នាំ​ ​ហ្វេនថានីល​ [fentanyl] ដ៏​ច្រើន​លើស​លុប​​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​ ហើយ​នេះ​ជា​​បទ​បញ្ជាប្រតិបត្តិការ​​ជា​ប្រវត្តិសាស្ត្រ​ ដែល​ហាម​មិន​ឱ្យ​នាំ​ចូល​បាន​»។

លោក​​បាន​និយាយ​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​​នៅ​​ទីក្រុង​ញូវយ៉ក​ ដោយ​បន្ថែម​ថា៖«គ្មាន​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​នោះទេ»។​

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​​លោក​កំពុង​ផ្តល់មេដាយ​​កិត្តិយស​​​ដល់​សមាជិក​ម្នាក់​​នៃ​រដ្ឋបាល​​សហរដ្ឋ​អាមេរិករបស់​លោក​ដែលធ្វើ​ឡើង​​ក្នុង​ឱកាស​​សំខាន់មួយ​ ​ដែល​ធ្វើឡើង​សម្រាប់​អ្នក​ដែល​មាន​តួនាទី​ការពារព្រំដែន​អាមេរិក​។​

ច្បាប់​របស់​សហរដ្ឋ​អាមេរិក​បាន​កំណត់​រួច​ហើយ​ថា ​វា​ជា​​បទ​ល្មើស​​ឧក្រិដ្ឋ​ក្នុង​ការ​ប្រើប្រាស់ស្រាប់ទៅ​ហើយ​ ការ​គំរាម​កំហែងឬ​ការ​ប៉ុនប៉ង​ប្រើ​ប្រាស់​​ប្រៀបដូច​​ជា​អាវុធ​មហា​​ប្រល័យដែរ​ ដែល​ជា​បទ​ល្មើស​ដែល​អាច​មាន​ទោស​ប្រហារ​ជីវិត អាស្រ័យ​លើ​កាលៈទេសៈជាក់​ស្តែង​​។ ច្បាប់​​នេះ​​​​ក៏​មាន​​ន័យ​​​ថា​ ជា​​​​អាវុធ​មហា​​​​ប្រល័យរ ​​​ដូចជា​អាវុធ​​ណា​​មួយ​​​ដែល​​ពាក់​ព័ន្ធ​​នឹង​​ភ្នាក់ងារ​​ជីវសាស្ត្រ និង​ជាតិពុលជាដើម​។

បទ​បញ្ជា​នេះ​បាន​ចាត់​ទុកថា​​ ការ​ផលិត និងចែកចាយឱសថ​ ហេ្វនថានីល ​​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ។

ក្នុង​បទ​បញ្ជា​នោះ​បាន​លើក​ឡើង​ទៀត​ថា​៖ «សម្រាប់​ការផលិត និងលក់ថ្នាំហេ្វនថានីល ដោយ​ភេរវករ​បរទេស និង​ក្រុម​ជួញ​ដូរ​ដែល​ផ្តល់​មូល​និធិ​ដល់ប្រតិបត្តិ​ការ​របស់​អង្គភាពរបស់​ខ្លួន​​ រួម​មាន​ការ​ធ្វើឃាត អំពើ​ភេរវកម្ម និង​ការបះបោ​រនៅ​ជុំវិញ​ពិភពលោក។ វាជា​ការ​​អនុញ្ញាត​ឱ្យ​អង្គភាព​ទាំង​នោះ​​បំផ្លាញ​សន្តិសុខ​ក្នុង​តំបន់​ និង​សុខុមាល​ភាព​របស់​ប្រទេសជាតិ​ទាំង​មូល​»

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម