កីឡា
ចេញហើយជម្រើស ១១ នាក់ល្អបំផុតឆ្នាំ ២០២៥ របស់ FIFA ខណៈកីឡាករ PSG មាន ៥ នាក់
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ចេញជម្រើស ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២៥ ជាផ្លូវការហើយ ខណៈកីឡាកររបស់ក្លិបអ្នកមាន Paris Saint-Germain មានលើសគេដល់ទៅ ៥ នាក់។ ទោះបីជាយ៉ាងណា រឿងដ៏ភ្ញាក់ផ្អើលមួយ គឺគ្មានឈ្មោះខ្សែប្រយុទ្ធ Barcelona កីឡាករ Raphinha នោះទេ ទោះបីជារដូវកាល ២០២៤-២០២៥ កីឡាករបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំងក៏ដោយ។

FIFA បានរៀបចំកម្មវិធីប្រគល់ពានឯកត្តជនសម្រាប់កីឡាករបាល់ទាត់ឆ្នើមក្នុងឆ្នាំ ២០២៥ កាលពីយប់ថ្ងៃ អង្គារ៍ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទីក្រុង ដូហា ប្រទេស កាតា។ ក្នុងនោះអ្នកឈ្នះពានកីឡាករល្អបំផុតឆ្នាំ ២០២៥ របស់ FIFA បានទៅលើខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Ousmane Dembele។ ចំណែកពានគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០២៥ បានទៅលើគ្រូបង្វឹកក្រុម PSG លោក Luis Enrique។

ក្នុងពេលជាមួយគ្នានេះ FIFA ក៏បានប្រកាសពីជម្រើស ១១ នាក់ល្អបំផុតសម្រាប់ឆ្នាំ ២០២៥ ផងដែរ ដែលរួមមានកីឡាករ Manchester City ១ នាក់, Liverpool ១ នាក់, PSG ៥ នាក់, Chelsea ១ នាក់, Real Madrid ១ នាក់ និង Barcelona ២ នាក់។
ខាងក្រោមនេះ គឺជាជម្រើស ១១ នាក់ល្អបំផុតរបស់ FIFA ដែលរៀបចំជាទម្រង់ ៤-៤-២៖
អ្នកចាំទី៖ Gianluigi Donnarumma (Manchester City)
ខ្សែការពារ៖ Achraf Hakimi (PSG), Pacho (PSG), Virgil van Dijk (Liverpool), Nuno Mendes (PSG)
ខ្សែបម្រើ៖ Pedri (Barcelona), Vitinha (PSG), Jude Bellingham (Real Madrid), Cole Palmer (Chelsea)។
ខ្សែប្រយុទ្ធ៖ Lamine Yamal (Barcelona), Ousmane Dembélé (PSG)៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ បរទេស
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


