ព័ត៌មានជាតិ
កីឡាករ រិន សារ័ត្ន៖ ដណ្ដើមខ្សែក្រវាត់ប៉ះម្ចាស់ផ្ទះទាល់តែវាយឲ្យដាច់ៗទើបគេឲ្យឈ្នះ
កីឡាករ រិន សារ័ត្ន បានស្វែងយល់ច្រើនលើដៃគូដែលជាជនជាតិវៀតណាម Phuong Hoai មុនប៉ះគ្នាដណ្ដើមខ្សែក្រវាត់ GMA ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈខ្លួនដឹងច្បាស់ថាបើវាយម្ចាស់ផ្ទះមិនដាច់ទេគឺមិនអាចឈ្នះបានឡើយ។

កីឡាករ រិន សារ័ត្ន និងដៃគូ
កីឡាករដើមកំណើតពីខេត្តព្រៃវែង រិន សារ័ត្ន បានឲ្យដឹងថា ការប្រកួតដណ្ដើមខ្សែក្រវាត់ GMA ដែលត្រូវប៉ះកីឡាករម្ចាស់ផ្ទះ Phuong Hoai ប្រសិនបើវាយមិនដាច់ពិន្ទុនោះទេគឺមិនអាចឈ្នះបានឡើយ។ ដូច្នេះចាញ់-ឈ្នះ យ៉ាងណារយៈពេល ៥ទឹកនេះខ្លួននឹងព្យាយាមវាយឲ្យដាច់តែម្ដង។

កីឡាករ រិន សារ័ត្ន
Phuong Hoai ដែលជាដៃគូរូបនេះគឺជាម្ចាស់សង្វៀនផ្ទាល់របស់ GMA នេះផង និងជាកីឡាករជើងខ្លាំងមួយរូបដែលទទួលបានជ័យជម្នះច្រើនកន្លងមក។ ស្នៀតឃ្លេ ក្បាច់វាយគឺមិនលើសខ្វះគ្នានោះទេ។ អ្វីដែលខ្លួនត្រូវពង្រឹងចាំបាច់នោះគឺហាត់បន្ថែមកម្លាំង និងការចាប់ ការចេញ-ចូល ការវាយ។

កីឡាករ រិន សារ័ត្ន
បញ្ជាក់ដែរថា កីឡាករ រិន សារ័ត្ន និងត្រូវប៉ះម្ចាស់ផ្ទះវៀតណាម Phuong Hoai ដណ្ដើមខ្សែក្រវាត់ GMA លើប្រភេទទម្ងន់ ៦៣គីឡូក្រាម។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះក្រុមកម្ពុជាមានកីឡាករ ៣រូប គ្រូបង្វឹក អ្នកឲ្យទឹកបានចេញដំណើរតាមរយៈឡានទៅប្រទេសវៀតណាមហើយដើម្បីត្រៀមការប្រកួតថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ៕

ក្រុមកម្ពុជា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


