Connect with us

កីឡា

អធិជ័យ​ ច័ន្ទរាជ្យ​ ប្រកួត​នៅ​ឯ​វៀតណាម​​ ប៉ុន្តែ​អារម្មណ៍​គិត​ពី​ឪពុក-ម្ដាយ​នៅ​ឧត្ដរមានជ័យ​

បានផុស

នៅ

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ ថា​អារម្មណ៍​មិន​សូវ​នៅ​ជា​មួយ​គ្នា​នោះ​ឡើយ​ ក៏​ព្រោះ​តែ​បារម្ភ​ចំពោះ​ឪពុកម្ដាយ​ក្រុម​គ្រួសារ​នៅឯ​ខេត្ត​ឧត្ដរមានជ័យ​ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ពី​ការ​ឈ្លានពាន​របស់​សត្រូវ​សៀម ស្រប​ពេល​ដែល​ខ្លួន​ត្រូវ​ប្រកួត​នៅ​សង្វៀន​ធំ​ GMA ថ្ងៃ​ទី២៧​ ធ្នូ​ ២០២៥​ ឯវៀតណាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ បាន​ឲ្យដឹង​ថា​ ពេល​ផ្ទុះ​ការ​ឈ្លានពាន​ពី​សត្រូវ​សៀម​អំឡុង​ថ្ងៃ​ទី៨-៩​ ខែ​ធ្នូ ដំបូងៗ​នោះ​គឺ​ប៉ះ​ដល់​ក្រុមគ្រួសារ​បង​ប្អូន​របស់​ខ្លួន​ទាំង​អស់​។​ បង​ប្អូន​របស់​ខ្លួន​ខ្លះ​នៅ​ឯតាមាន់​ ខ្លះទៀត​នៅ​តាក្របី​ សុទ្ធតែ​អ្នករស់នៅ​ឧត្តរមានជ័យ។​

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បន្ត​ទៀត​ថា​ អារម្មណ៍​នៃ​ការហ្វឹកហាត់​គឺ​មិន​បាន​ពេញលេញ​នោះ​ឡើយ​ ដោយ​នៅ​តែ​បារម្ភ​ចំពោះ​គ្រួសារ។​ ប៉ុន្តែ​ក្រោយ​មក​ក៏​ចាប់​ប្រមូល​អារម្មណ៍​បាន​ល្អ​ឡើង​វិញ​ និង​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ប្រសើរ​សម្រាប់​ការ​ប្រកួត​នៅ​ឯ​វៀតណាម​លើក​នេះ។​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ​បន្តទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​លើ​ការ​ប្រកួត​គុន​ចម្រុះ​នេះ​ទើប​ធ្វើ​មិន​សូវ​បាន​ល្អ។​ ព្រោះ​កីឡា​មួយ​នេះ​ត្រូវ​ការ​បទ​ពិសោធ​ឡើង​ប្រកួត​ច្រើន​ទើប​ធ្វើ​ឲ្យ​មាន​សមត្ថភាព​រីកចម្រើន ឬ​ឈាន​ទៅ​ដល់​ទទួល​បាន​លទ្ធផល​ល្អ។​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម​ Le Quang Linh នៅ​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ស្អែក​នេះ។​ ជា​មួយ​គ្នា​នោះ​ដែរ​ក៏​មាន​កីឡាករ​កម្ពុជា​២រូប​ទៀត​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ផង​ដែរ​គឺ​ រិន​ សារ័ត្ន និង​ គោរមៈ ច័ន្ទរាជ្យ ក្នុង​កម្មវិធី​ GMA៕

ក្រុម​កម្ពុជា​

អត្តបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម