ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបំពេញកាតព្វកិច្ចសំខាន់ ៣ ធានាជីវិត សុវត្ថិភាព និងសេរីភាព ជូនវីរៈយុទ្ធជន ១៨ រូប
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជារយៈពេលកន្លងទៅមានភាពយូរបន្តិចក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេចបងប្អូនវីរៈយុទ្ធជននោះឡើយ។
តាមរយៈបណ្តាញសង្គមមុននេះ សម្តេចធិបតីបានលើកឡើងថា នៅថ្ងៃនេះ រាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗចំនួន ៣ ប្រការជូនវីរៈយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ សរុបរយៈពេល ១៥៥ ថ្ងៃគត់ ចាប់តាំងពីថ្ងៃកើតហេតុ។
កាតព្វកិច្ចសំខាន់ទាំង ៣ នោះ រួមមាន៖
១) ការធានាអាយុជីវិត
២) ការធានាសុខសុវត្ថិភាព
៣) ការស្វែងរក និងទទួលបានសេរីភាព ជូនបងប្អូនវីរៈយុទ្ធជនទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការទទួលបានសេរីភាព និងការវិលត្រឡប់មកជួបជុំគ្រួសារវិញរបស់វីរៈយុទ្ធជនទាំង ១៨ រូប ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការទទួល ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារ និងថែរក្សាប្រយោជន៍របស់កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតីធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយប្រកបដោយការទទួលខុសត្រូវ និងមិនបោះបង់ចោលអ្នកណាម្នាក់ឡើយ នៅគ្រប់កាលៈទេសៈ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


