សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកម្ពុជា-អាមេរិក ការពារកម្ពុជាពីហានិភ័យ
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កំណើននៃការនាំចេញរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចចរចា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦។
លោក ដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៥ បានប្រកាសដាក់ពន្ធគយបដិការទៅលើប្រទេសជាង១៨០នៅទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលបានដាក់ពន្ធ៤៩%។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកថា បន្ទាប់ពីទទួលបានបុព្វសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា រូបលោក និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារបានខិតខំដឹកនាំគណៈប្រតិភូជួបប្រជុំចរចា ជាច្រើនលើកជាមួយភាគីសហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

កម្ពុជាជាប្រទេសទី១ ដែលបានធ្វើការចរចាចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ប្រទេសមួយចំនួន បានត្រឹមចុះកិច្ចព្រមព្រៀងក្របខណ្ឌ តែយើងចប់ទាំងស្រុង។ ម៉ាឡេស៊ីជាប្រទេសទី២ ក្នុងការចរចាពន្ធបដិការជាមួយអាមេរិក។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «តើខែនេះ ឬខែក្រោយ តុលាការកំពូលអាមេរិកលុបចោលការដាក់ចេញ។ ទោះយ៉ាងណាក៏ដោយ ដោយសារយើងបានធ្វើការនេះចប់សព្វគ្រប់យើងមិនសូវមានហានិភ័យច្រើនទេ ទោះជាតុលាការកំពូលលុបចេញនូវកិច្ចពន្ធបដិការក៏ដោយ ក៏ប៉ុន្តែប្រធានាធិបតីមានឧបករណ៍ច្រើន ក្នុងការដាក់ពន្ធបន្ថែម»។
លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកការបញ្ចប់ការចរចានេះ ជារឿងសំខាន់ ដែលអាចការពារហានិភ័យសម្រាប់កម្ពុជា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិការ ១៩% ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


