ព័ត៌មានជាតិ
អ្នកលក់ដូរលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវជុំវិញផ្សារដើមគ នឹងត្រូវទៅលក់នៅទីតាំងផ្សារដើមគរថ្មី វិញ
មិនមានការផ្លាស់ប្ដូរទីតាំងផ្សារដើមគរឱ្យទៅទីតាំងថ្មីទេ ដោយខណៈនេះរដ្ឋបាលរាជធានីភ្នំពេញ បានកំពុងដោះស្រាយចំពោះតែអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវលើចិញ្ចើមផ្លូវ នៃ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវនានានៅជុំវិញតំបន់ផ្សារដើមគប៉ុណ្ណោះ ដោយឱ្យពួកគាត់ទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ។

លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី១២ មករានេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា៖ មិនមានការផ្លាស់ប្ដូរទីតាំង ផ្សារដើមគចាស់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនតូចនោះទេ។ អ្វីដែល រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយនោះគឺចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវលើចិញ្ចើមផ្លូវ នៃ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវនានានៅជុំវិញតំបន់ផ្សារដើមគ តែប៉ុណ្ណោះ។ លោកស្រីស្នើ ឱ្យសារព័ត៌មាន អនឡាញមួយចំនួន ដែលផ្សព្វផ្សាយខុសជួយកែតម្រូវផង ដើម្បីកុំឱ្យ សាធារណជនមានការភ័ន្តច្រឡំ។


គួរបញ្ជាក់ថា៖ ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថានល្អ និងដោះស្រាយបាននៅការកកស្ទះចរាចរ លើមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង ផ្លូវនានា នៅជុំវិញ តំបន់ផ្សារដើមគ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងដោះស្រាយ ដោយជម្រុញឱ្យប្រជាពលរដ្ឋ ដែលលក់ដូរលើទ្រូងនិងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរនៅ ការវិនិយោគរបស់ចិន លើការសាងសង់ផ្សារបោះដុំអាស៊ាន អន្តរជាតិ ឬហៅថាផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ ដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់ គឺជាផ្សារបោះដុំដ៏ធំមួយនៅរាជធានីភ្នំពេញ។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៨ មករាខាងមុខនេះហើយ៕ស្រីរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


