KPT+
លាក់មិនជិតទេ! នេះជាអត្តចរិតមនុស្សកើតខែមេសា
មនុស្សប្រុសស្រីណាដែលកើតខែមេសា ជាមនុស្សចិត្តក្ដៅបន្តិច ប៉ុន្តែក្លាហានមិនងាយចុះញមនឹងទុក្ខលំបាក ជាពិសេសជាបុគ្គលចូលរាប់ញាតិ រួសរាយរាក់ទាក់ ឆាប់ស្គាល់គេ និងចេះជួយទុក្ខធុរៈអ្នកដទៃ មិនចេះប្រកាន់ខ្លួន។

អ្នកកើតខែក្តៅនេះ ភាគច្រើនជាមនុស្សស្មោះត្រង់ណាស់មិនថាការងារ ញាតិមិត្ត ឬស្នេហាក្ដី។ ពេលខ្លះគេឆ្លាត ពេលខ្លះល្ងង់គួរឱ្យស្រឡាញ់ ហើយក៏ជាមនុស្សស្រឡាញ់ធម្មជាតិនិងអភិរក្សបរិស្ថានផងដែរ។ យ៉ាងណាក្ដី ពេលខ្លះអ្នកកើតខែមេសាហាក់ដូចជាខ្សោយកម្លាំងចិត្តម្តងម្កាល ពោលគឺឆាប់អន់ចិត្តនិងបាក់ទឹកចិត្តភ្លាមៗ។

ក្រៅពីនោះ គេជាមនុស្សចង់ដឹងចង់ស្គាល់អ្វីថ្មីៗ ចង់ចេះចង់ដឹងច្រើន ហើយមិនងាយនឹងចុះចាញ់អ្វីទេ ពេលតាំងចិត្តថាចង់ដឹងអ្វីមួយហើយ។

មួយវិញទៀត គេនេះជាជាមនុស្សស្ងប់ស្ងាត់បន្តិច តែមិនដែលលាក់អារម្មណ៍ក្នុងការចង់ដើរលេងទៅកន្លែងណាមួយឡើយ។ គេមិននិយាយច្រើនទេ ថាទៅគឺទៅ ថាអត់គឺអត់។ អ្នកខែនេះ ក៏ជាបុគ្គលចចេសបន្តិចដែរ ដោយសារការចចេសរឹងរូស ទើបអ្នកដទៃងាយមើលដឹងទឹកចិត្តគេយ៉ាងងាយ តែតាមពិតទៅគេស្លូត ឆាប់ខឹង ឆាប់ភ័យ ឆាប់អរណាស់ ហើយឆាប់បាត់ដូចគ្នា។

មនុស្សមានកំណើតក្នុងខែមេសា ចូលចិត្តរៀនរស់ដោយមិនពឹងអ្នកដទៃ និងស្រឡាញ់សេរីភាពដោយមិនមិនចូលចិត្តឲ្យអ្នកដទៃមកគ្រប់គ្រងខ្លួនប៉ុន្មានឡើយ និយាយរួមជាមនុស្សឯករាជ្យ។

ក្នុងរឿងស្នេហាវិញ មនុស្សកើតក្នុងខែនេះ មានភាពស្មោះត្រង់ជាមួយនឹងអ្នកដែលខ្លួនគេបានជ្រើសយកណាស់ ។ គេជាមនុស្សដែលមានភាពផ្អែមល្ហែម មានបេះដូងស្រស់បំព្រង ស្រឡាញ់មួយដឹងមួយ មិនចេះញ៉ែញ៉ងផ្ដេសផ្ដាសទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
ចុចអាន៖ លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ
ចុចអាន៖ បកស្រាយនិស្ស័យមនុស្សកើតខែមីនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន