Connect with us

សេដ្ឋកិច្ច

​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ឱ្យសិក្សា​កែច្នៃ អន្ទង់ខកំប៉ុង និង​ត្រីខកំប៉ុង​

បានផុស

នៅ

លោក ឌិត ទីណា ​រដ្ឋមន្ត្រីក្រសួង​ កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីជំនាញ​នៃនាយកដ្ឋាន​កសិឧស្សា​ហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃ «ត្រីខកំប៉ុង អន្ទង់ខកំប៉ុង»នេះឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការណែនាំនេះ ​បានធ្វើឡើង​បន្ទាប់ពីក្រសួងកសិកម្ម ​សង្កេតឃើញថា ត្រីខកំប៉ុងនៅលើទីផ្សារ​ភាគច្រើន​ជាផលិតផលនាំចូល ខណៈដែលត្រី ​និងអន្ទង់​ស្រស់របស់យើងមានសក្តានុពលខ្ពស់តែ​មិនទាន់​ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ។

​លោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​មានប្រសាសន៍ថា​ ទោះបីជាការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យ​នៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។

​នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិត​ទៅជិតការផលិត​ជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូល​នាពេលអនាគត​យ៉ាងពិត​ប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម