Connect with us

កីឡា

ស​ ពិសី​ ត្រូវ​ពិនិត្យ​សុខភាព​ថ្ងៃ​នេះ​ដើម្បី​វះកាត់​តសរសៃ​ ACL ​ឡើង​វិញ​ក្រោយ​របួស​ក្នុងការ​ប្រកួត​សប្បុរសធម៌​

បានផុស

នៅ

កីឡាករ​បាល់ទះ​របស់​វិសាខា​ ស ពិសី​ ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​នេះ​ហើយ​ដើម្បី​ត្រៀម​វះកាត់​ត​សរសៃ​ ACL​ បន្ទាប់​ពី​រូប​គេ​រងរបួស​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​លេខ៣​ នៃ​ព្រឹត្តិការណ៍​ប្រកួត​សប្បុរសធម៌​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ស ពិសី​

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ នៅ​ សាម៉េត​ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​វិសាខា​ ថា​កីឡាករ​ ស ពិសី​ នឹង​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​អំឡុង​ថ្ងៃ​នេះ​ហើយ​ដើម្បី​ត្រៀម​ការ​វះកាត់​តសរសៃ​ ACL​ ឡើង​វិញ។​ ជា​គោលការ​របស់​ក្លឹប​ផ្ទាល់​ការ​មើល​ថែ​ និង​ពិត្យ​ព្យាបាល​គឺ​នៅ​លើ​ក្លឹប​ ប៉ុន្តែ​ជំហាន​បន្ទាប់​មាន​ការ​ឧបត្ថម្ភ​យ៉ាងណា​រង់ចាំ​មើល​សិន។​

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា​ ចំពោះ​ការ​វះកាត់​ត​សរសៃ​ឡើង​វិញ​នេះ​គឺ​នឹង​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​មិន​បាន​ចេញ​ទៅ​ក្រៅ​នោះ​ឡើយ។​ ជា​មួយ​គ្នា​នោះ​ដែរ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ក៏​បាន​ផុស​រូប​ភាព​ជូន​ពរ​កីឡាករ​ ស​ ពិសី​ ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​នៅ​លើ​ហ្វេសបុកផេក​របស់​ក្លឹប។​

ស ពិសី ពេល​រងរបួស

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស​ ពិសី​ បាន​រងរបួស​ដាច់​សរសៃ​ ACL​ នៅ​ជើង​ខ្លាំងស្ដាំ​បន្ទាប់​ពី​រូប​គេ​លោត​វាយ​បាល់​ ៣ម៉ែត្រ​ស្ដាំ​ និង​ធ្លាក់​ចុះ​មក​វិញ​ក្នុង​ជំនួប​ដណ្ដើម​យក​លេខ៣​ ជា​មួយ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ នៃ​ការ​ប្រកួត​សប្បុរសធម៌​ជួយ​ជន​វីរកងទ័ព​ វីរ​នគរបាល​ ជន​ភៀសសឹក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦ ​កន្លង​ទៅ​ថ្មីៗ​នេះ៕​

ស ពិសី ពេល​រងរបួស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម