Connect with us

ព័ត៌មានជាតិ

សាឡាត់អឺរ៉ុបរបស់កសិករស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃសមរម្យ

បានផុស

នៅ

សាឡាត់អឺរ៉ុប ត្រូវបានគេដឹងថា ការដាំដុះមានភាពស្មុគស្មាញ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ជាងសាឡាត់ធម្មតា ប៉ុន្តែសម្រាប់កសិករដែលមានបទពិសោធន៍ ដំណាំប្រភេទនេះ គឺជាប្រភពចំណូលយ៉ាងប្រសើរ ដោយសារតម្រូវការទីផ្សារខ្ពស់ និងតម្លៃសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សេង ធារ៉ា កសិករម្នាក់រស់នៅភូមិត្រពាំងទឹម ស្រុកប្រាសាទបាគង បានបង្ហាញថា ក្នុងចំណោមអ្នកដាំដុះបន្លែ សាឡាត់អឺរ៉ុបមិនសូវមានកសិករនិយមដាំប៉ុន្មានទេ ដោយសារវាជាប្រភេទដំណាំដែលរើសបច្ចេកទេស និងពិបាកក្នុងការថែទាំ។ ទោះជាយ៉ាងណាក៏ដោយ កញ្ញានៅតែជម្នះបន្តដាំដំណាំនេះ រហូតទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

កញ្ញាក៏បានបញ្ជាក់ផងដែរ ពីលក្ខណៈខុសគ្នាសំខាន់ៗមានដូចជា សាឡាត់ខ្មែរមានភាពងាយស្រួលដាំ និងធន់ជាង ប៉ុន្តែសាឡាត់អឺរ៉ុបទាមទារការយកចិត្តទុកដាក់ខ្ពស់តាំងពីដំណាក់កាលសាប រហូតដល់ប្រមូលផល ប្រើពេលវេលាដាំដុះយូរជាងបន្តិច និងមានទម្ងន់ស្រាលជាងសាឡាត់ខ្មែរ បើធៀបក្នុងបរិមាណដើមដូចគ្នា។ ចំណុចពិសេសដែលធ្វើឱ្យសាឡាត់អឺរ៉ុបរបស់កញ្ញាមានទីផ្សារល្អ គឺការដាំដុះតាមលក្ខណៈធម្មជាតិ មិនប្រើប្រាស់ជីគីមី ដែលផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកបរិភោគ។

កសិករខាងលើបានឱ្យដឹងទៀតថា តាមរយៈការដាំដុះប្រកបដោយបច្ចេកទេសត្រឹមត្រូវ និងជ្រើសរើសរដូវកាលសមស្រប កញ្ញាអាចប្រមូលផលបានយ៉ាងល្អប្រសើរ ដោយក្នុងមួយវគ្គៗអាចរកចំណូលបានចន្លោះពី ៨០ម៉ឺន ទៅ ១លានរៀល។

ជាមួយគ្នានេះ កញ្ញាបានលើកទឹកចិត្ត និងជំរុញឱ្យកសិករដទៃទៀត គួរងាកមកដាំដំណាំសាឡាត់ចម្រុះមុខ ទាំងសាឡាត់ខ្មែរ និងអឺរ៉ុប ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារដែលកំពុងមានភាពចម្រុះ។ ប្រសិនបើដាំចំរដូវកាលដែលអំណោយផល សាឡាត់អឺរ៉ុបនឹងលូតលាស់លឿន និងផ្ដល់គុណភាពខ្ពស់បំផុត៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម