Connect with us

ព័ត៌មានអន្ដរជាតិ

សេវាអ៊ីនធឺណិតនៅអ៊ីរ៉ង់ អាចនឹងត្រូវតភ្ជាប់ឡើងវិញក្នុងពេលឆាប់ៗ ក្រោយ​បាតុកម្ម​ថមថយ

បានផុស

នៅ

អាជ្ញាធរអ៊ីរ៉ង់អាចនឹងបញ្ឈប់ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីការបង្ក្រាបយ៉ាងចាស់ដៃទៅលើបាតុកម្មដែលត្រូវបានចាត់ទុកថាជាអស្ថិរភាពក្នុងស្រុកដ៏អាក្រក់បំផុត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩។ នេះ​បើ​យោង​តាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បាតុកម្ម​នៅ​អ៊ីរ៉ង់ (រូបថត៖ Reuters)

លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភា​អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃចន្ទ​ទី១៩​ខែ​មករា​ឆ្នាំ​២០២៦​ថា សេវាអ៊ីនធឺណិតនឹងត្រូវតភ្ជាប់ឡើងវិញ នៅពេលដែល«លក្ខខណ្ឌសន្តិសុខមានភាពសមស្រប»។ ការកាត់ផ្តាច់នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៨មករា ដើម្បីរារាំងព័ត៌មាន ខណៈដែលកងកម្លាំងសន្តិសុខប្រើប្រាស់អាវុធធុនធ្ងន់បង្ក្រាបបាតុករ ដែលបានងើបឡើងតាំងពីចុងខែធ្នូ ប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃប្រាក់ Rial និងបញ្ហាសេដ្ឋកិច្ច។

ទំហំនៃអំពើហិង្សា​លើក​នេះ ត្រូវបានគេរាយការណ៍ថាមានសភាពធ្ងន់ធ្ងរជាងបាតុកម្មនាពេលកន្លងមក។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រ​ថា ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់មានយ៉ាងហោចណាស់ ៥០០០​នាក់ រួមទាំងកងកម្លាំងសន្តិសុខ ៥០០​នាក់ផងដែរ ដោយការប៉ះទង្គិចខ្លាំងបំផុតបានកើតឡើងនៅក្នុងតំបន់ជនជាតិភាគតិច Kurdish នៅភាគពាយព្យ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ឯករាជ្យបានបង្ហាញពីតួលេខខ្ពស់ជាងនេះ ដោយបណ្តាញអ្នកជំនាញវេជ្ជសាស្ត្រដកស្រង់ដោយកាសែត The Sunday Times បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១៦ ៥០០​នាក់អាចនឹងត្រូវបានសម្លាប់ និង ៣៣០ ០០០​នាក់បានរងរបួស។ ក្រុមសិទ្ធិមនុស្សរួមទាំង HRANA បានកត់ត្រាពីករណី «ធ្វើឲ្យងងឹតភ្នែក» ទៅលើបាតុករ តាមរយៈការបាញ់គ្រាប់កាំភ្លើងខ្លី (pellets) ចំផ្ទៃមុខ និងទ្រូង។

ក្នុងព្រឹត្តិការណ៍ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ​ទៀត កាលពីយប់ថ្ងៃអាទិត្យ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់មួយចំនួនត្រូវបានគេលួចចូលប្រព័ន្ធ (hack) ដោយចាក់ផ្សាយវីដេអូរបស់ព្រះអង្គម្ចាស់ Reza Pahlavi ដែលកំពុងនិរទេសខ្លួន និង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីអំពាវនាវ​​ឲ្យ​ប្រជាជនងើបបះបោរ។ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់បន្តទម្លាក់កំហុសលើ «ក្រុមភេរវករអ៊ីស្រាអែល» និងសហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយអំពើហិង្សានេះក៏ដោយ ក៏សហគមន៍អន្តរជាតិបានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ ក្រុមប្រទេស G7 បានគំរាមដាក់ទណ្ឌកម្មថ្មី ហើយការអញ្ជើញអ៊ីរ៉ង់​ឲ្យ​ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (Davos) ក៏ត្រូវបានលុបចោលផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម