Connect with us

ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី២៤ ពលរដ្ឋភៀសសឹកប្រមាណជាង ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ

បានផុស

នៅ

គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ប្រមាណ៥សែន ៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ១ ២៥៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណ ៥សែន ៣ម៉ឺននាក់ ឬស្មើ នឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ចំណែកពលរដ្ឋភៀសសឹក ដែលបន្តស្នាក់នៅជំរំមានចំនួន ១១៦ ៧៧៩នាក់ ក្នុង នោះស្ត្រីមាន ៦១ ៤៥៥នាក់ និងកុមារ ៣៨ ២៣០នាក់។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ខេត្តឧត្តរមានជ័យ មានសាលារៀន ២៤២ មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំង មានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៤ បានបើកដំណើរការវិញ ខណៈ សាលារៀន១៨ និងមន្ទីរពេទ្យមណ្ឌលសុខភាព៧ បន្តបិទផ្អាក។

រីឯខេត្តបន្ទាយមានជ័យ អង្គភាពផ្តល់សេវាសាធារណៈថា្នក់ ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការវិញ ខណៈសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទ ផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៣២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការវិញ ខណៈសាលារៀន២៩ និងមន្ទីរពេទ្យមណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម