កីឡា
ជើងខ្លាំងខាងចំបាប់ ហេង វុទ្ធី កំពុងសាងសង់ក្លឹបស្ដង់ដាមួយនៅខេត្តពោធិសាតិ៍ជួយបណ្ដុះក្មេងៗ
ជើងខ្លាំងផ្នែកចំបាប់ និងជាម្ចាស់មេដាយមាសស៊ីហ្គេមនៅកម្ពុជា កីឡាករ ហេង វុទ្ធី កំពុងដំណើរការសាងសង់ក្លឹបចំបាប់ថ្មីមួយនៅឯខេត្តពោធិសាតិ៍ ដើម្បីចូលរួមបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីថ្នាលនៅទីនោះឲ្យមានធនធានកាន់តែច្រើន។

ទិដ្ឋភាពសាងសង
កីឡាករ ហេង វុទ្ធី បានឲ្យដឹងថា ក្លឹបចំបាប់ដែលខ្លួនកំពុងសាងសងនេះមានឈ្មោះថា ក្លឹបព្រះធាតុ ស្ថិតនៅក្នុងភូមិឥន្ទធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្លឹបនេះដំណើរការសាងសងបានប្រហែល ៧០% ហើយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ។

ទិដ្ឋភាពសាងសង
ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបន្ថែមទៀតថា ថវិកាសាងសង់នេះគឺបានការជួយឧបត្ថម្ភទាំងស្រុងតែម្ដងពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ខណៈទីតាំងដីនេះគឺជារបស់ខ្លួនផ្ទាល់។ កីឡាករជើងខ្លាំងរូបនេះបន្ថែមទៀតថា ប្រសិនបើមិនមានការជួយជ្រោមជ្រែងពីលោក ខេស៊ី ទេក៏ប្រហែលមិនមានក្លឹបនេះដែរ ព្រោះការចំណាយលើការសាងសង់ត្រូវប្រើថវិកាច្រើនស្របពេលខ្លួនគ្មានលទ្ធភាពនោះឡើយ។

ទិដ្ឋភាពសាងសង
កីឡាករចាស់វស្សាខាងលើបន្ថែមទៀតថា ក្លឹបមួយនេះនឹងជួយបណ្ដុះបណ្ដាលយុវជនថ្នាលឲ្យមានកាន់តែច្រើនបន្ថែមទៀត ព្រោះក្នុងស្រុកភូមិនេះសំបូរទៅដោយអ្នកមានទេពកោសល្យ និងមានការជំរុញលើកទឹកចិត្តពីឪពុក-ម្ដាយទៀតផង។
បញ្ជាក់ដែរថា ក្លឹបចំបាប់ព្រះធាតុគឺស្ថិតនៅក្នុងភូមិឥន្ទធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្លឹបនេះមានកម្ពស់ ៦ម៉ែត្រ ទទឹង ១៧ម៉ែត្រ បណ្ដោយ ៣៤ម៉ែត្រ និងចាប់សាងសងតាំងពីថ្ងៃ១២ ខែមករា ឆ្នាំ២០២៦ មកម្ល៉េះ។ ហេង វុទ្ធី ជាកីឡាករចាស់វស្សាក្នុងវិស័យចំបាប់នៅកម្ពុជា។ លោកធ្លាប់ឈ្នះមេដាយជាច្រើនគ្រឿងលើឆាកអន្តរជាតិដូចជានៅសហរដ្ឋអាមេរិកជាដើម៕



ក្លឹបចំបាប់ខេត្តពោធិសាតិ៍

កីឡាករ ហេង វុទ្ធី ពេលឈ្នះមេដាយស៊ីហ្គេម ឆ្នាំ២០២៣

លោក ខេស៊ី និងកីឡាករ ហេង វុទ្ធី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


