សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបមានដើមទុនប្រមាណ ៥០ ម៉ឺនដុល្លារ នៅខេត្តកំពង់ឆ្នាំងបានបង្កើតឡើងជាផ្លូវការ
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទីបំផុត សហគមន៍កសិកម្មទំនើបនៅក្នុងតំបន់សម្បទានដីសង្គមកិច្ច LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកញ្ចប់ទុនប្រមាណ ៥០ ម៉ឺនដុល្លារ ត្រូវបានបង្កើតឡើងជាផ្លូវការ។

បើតាមលោក ឃឹម ហ្វីណង់ សហគមន៍ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការ នៅខេត្តកំពង់ឆ្នាំងនេះ មានឈ្មោះជាផ្លូវការថា «សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី» ដោយមានសមាជិកចំនួន ៥០ គ្រួសារ ដែលជាសហគមន៍កសិកម្មទំនើបកូនពៅផ្តោតទៅលើផលិតកម្មនៃដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន ១០០ ខ្នង។
ក្រសួងកសិកម្ម នឹងធ្វើការគាំទ្រទៅលើទីផ្សារ បច្ចេកទេស ដើមទុន ជាដើម ដោយក្នុងនោះទុនវិនិយោគសរុបប្រមាណ ៥០ ម៉ឺនដុល្លារ មាន ៤០% ជាជំនួយឥតសំណងទៅកាន់សហគមន៍ និង ៦០% ទៀតជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ក្រសួងកសិកម្មសង្ឃឹមថានឹងមានវិនិយោគជាទុនកម្ចីប្រមាណ ៥០ ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សម្បទានដីសង្គមកិច្ច ហើយការវិនិយោគនេះនឹងជួយប្រែក្លាយធ្វើឱ្យកសិករក្នុងគ្រួសារក្នុងមួយផ្ទះសំណាញ់អាចទទួលបាននូវប្រាក់ចំណេញទុក ១០០ដុល្លារ។
លោក ឃឹម ហ្វីណង់បន្ថែមថា៖ «ចំនួននេះច្បាស់ណាស់ថាមិនអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បាននោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដែលល្អប្រសើរ ហើយអ្វីដែលយើងរំពឹងទុកទៅពេលខាងមុខទៀតគឺនៅពេលដែលសហគមន៍ឈរជើងរឹងមាំនៅទីនេះហើយ យើងនឹងអាចបង្កើតសកម្មភាពផ្សេងៗទៀតដើម្បីទ្រទ្រង់ទៅដល់ជីវភាពរបស់ពួកគាត់»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


