ជីវិតកម្សាន្ដ
Kan ធូរចិត្តដូចដកបន្លាចេញពីទ្រូង ពេលដឹងលទ្ធផលតេស្តរកកូវីដលើកទី២របស់ខ្លួននិងគ្រួសារ
ពិធីករនិងជាតារាសម្ដែងថៃដ៏ល្បីឈ្មោះលោក Kan Kantathavorn និងក្រុមគ្រួសារភរិយានិងកូន បានធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងថា លោក Fluke ស្វាមីរបស់តារាសម្ដែងនាង Naitalie វិជ្ជមានជំងឺនេះ ហើយមុនពេលប៉ុន្មានថ្ងៃ លោកក៏បានទៅសួរសុខទុក្ខភរិយារបស់ Kan នៅក្នុងមន្ទីពេទ្យព្រោះថាទើបសម្រាលកូនរួចដូចគ្នានឹង Natalie ដែរ។

Kan និងគ្រួសារត្រូវធ្វើតេស្តចំនួន៣ដង ហើយលើកទី១ ក៏បានបង្ហាញលទ្ធផលថា គ្រប់គ្នាមានសុវត្ថិភាពមិនមានឆ្លងជំងឺនេះនោះទេ។ រហូតដល់ថ្មីៗនេះ Kan បានធ្វើតេស្តជាលើកទី២ ហើយវាបានធ្វើឲ្យលោកសប្បាយចិត្តខ្លាំងជាថ្មីម្ដងទៀត ព្រោះនៅតែទទួលបានលទ្ធផលអវិជ្ជមាន មិនមាននរណាម្នាក់បានឆ្លងឡើយ សូម្បីតែកូនតូចរបស់លោក។


ប៉ុន្តែយ៉ាងណាក៏ដោយ Kan បានឲ្យដឹងថា ខ្លួននិងគ្រួសារត្រូវបន្តឃុំខ្លួនឲ្យគ្រប់ចំនួន១៤ថ្ងៃ និងត្រូវរង់ចាំការពិនិត្យសំណាកជាលើកទី៣ម្ដងទៀត ទើបអាចប្រាកដចិត្តថាមានសុវត្ថិភាពពិតប្រាកដ។ តារារូបនេះក៏បានអរគុណដល់អ្នកគាំទ្រ មិត្តភក្តិបងប្អូនទាំងអស់របស់លោក ដែលបានផ្ញើរក្ដីព្រួយបារម្មណ៍មកដល់ខ្លួននិងគ្រួសារជាហូហែរ៕




អត្ថបទផ្ដល់ដោយ៖ Poraman
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


