កីឡា
ក្រុមជើងឯក AFC Challenge League ឆ្នាំនេះនឹងទទួលបានប្រាក់ប្រមាណ ១,៣ លានដុល្លារ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចែងយ៉ាងច្បាស់ពីលក្ខន្តិកៈនៃការប្រកួត និងប្រាក់រង្វាន់សម្រាប់ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។ បើនិយាយពីប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់ ត្រូវបាន AFC ផ្តល់ចាប់តាំងពីក្រុមចូលរួមប្រកួតជម្រុះបឋម រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

នៅវគ្គជម្រុះបឋម ក្រុមនីមួយៗទទួលបាន ៥ម៉ឺនដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរ។ បន្ទាប់មក នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនីមួយៗទទួលបានប្រាក់ចូលរួមការប្រកួត ១០ ម៉ឺនដុល្លារអាមេរិកដូចគ្នា។ បន្ថែមលើនេះ ក្រុមដែលឈ្នះការប្រកួតនីមួយៗ នៅវគ្គសន្សំពិន្ទុក្នុងពូល ទទួល ២ ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រាក់លើកទឹកចិត្ត។
ឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ក្រុមនីមួយៗ ទទួលបាន ប្រាក់ឧបត្ថម្ភ ៨ ម៉ឺនដុល្លារអាមេរិក និងក្រុមឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបាន ១២ ម៉ឺនដុល្លារអាមេរិកដូចគ្នា។

ចំពោះប្រាក់រង្វាន់សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រុមជើងឯក ទទួលបាន ១ លានដុល្លារអាមេរិក និងក្រុមចំណាត់ថ្នាក់លេខ ២ ទទួលបាន ៥០ ម៉ឺនដុល្លារអាមេរិក។ ប្រាក់រង្វាន់របស់ ក្រុមជើងឯក និងជើងឯងរង ត្រូវកាត់ចំនួន ៥ % ដើម្បីដាក់ចូលក្នុងមូលនិធិ AFC Dream Asia សម្រាប់រួមចំណែកជួយដល់សង្គម។
បើគិតតែលើក្រុមជើងឯក គឺ វគ្គសន្សំពិន្ទុក្នុង ១០ ម៉ឺនដុល្លារ, វគ្គ ៨ ក្រុម ៨ ម៉ឺនដុល្លារ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១២ម៉ឺនដុល្លារ និងជើងឯក ១លានដុល្លារ គឺសរុបចំនួន ១,៣០០,០០០ ដុល្លារអាមេរិក។ ចំនួននេះនៅមិនទាន់រាប់បញ្ចូលប្រាក់ឧបត្ថម្ភលើកទឹកចិត្តដែល ឈ្នះ ១ ប្រកួត ទទួលបាន ២ ម៉ឺនដុល្លារអាមេរិកនៅវគ្គសន្សំពិន្ទុក្នុងពូល។

ប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់លំអិតដូចខាងក្រោម៖
- ប្រាក់ធ្វើដំណើរវគ្គជម្រុះបឋម៖ ក្រុមនីមួយៗទទួលបាន ៥០,០០០ ដុល្លារសម្រាប់ការធ្វើដំណើរទៅប្រកួតនៅក្រៅដី។
- ប្រាក់លើកទឹកចិត្ត៖ ក្រុមឈ្នះការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល មួយប្រកួតទទួលបានប្រាក់លើកទឹកចិត្ត ២០,០០០ ដុល្លារអាមេរិក។
- វគ្គសន្សំពិន្ទុក្នុងពូល៖ ក្រុមនីមួយៗ ទទួលបាន ១០០,០០០ ដុល្លារអាមេរិក
- វគ្គ ៨ ក្រុមចុងក្រោយ៖ ក្រុមនីមួយៗ ទទួលបានបន្ថែម ៨០,០០០ ដុល្លារអាមេរិក
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ក្រុមនីមួយៗ ទទួលបានបន្ថែម ១២០,០០០ ដុល្លារអាមេរិក
- ក្រចំណាត់ថ្នាក់លេខ ២ ៖ ទទួលបាន ៥០០,០០០ ដុល្លារអាមេរិក
- ក្រុមជើងឯក៖ ទទួលបាន ១,០០០,០០០ ដុល្លារអាមេរិក

សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់ទាំងនេះមិនខុសពីរដូវកាលមុនទេ។
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


