ព័ត៌មានជាតិ
ការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គ្របដណ្ដប់បាន៩២%
រដ្ឋមន្ត្រីឧស្សាហកម្មលោក ហែម វណ្ណឌី ឱ្យដឹងថាតម្រូវការទឹកស្អាតនៅរាជធានី និងក្រុងតាខ្មៅខេត្តកណ្ដាលហក់ឡើងយ៉ាងខ្លាំង ដោយក្នុងនោះក្នុងមួយថ្ងៃអង្គភាពនេះត្រូវការផលិតទឹកស្អាតដល់ជាង១លានម៉ែត្រគូបដើម្បីបំពេញតម្រូវការប្រជាជន ខណៈបច្ចុប្បន្នបណ្ដាញទឹកស្អាតអាចផ្គត់ផ្គង់បានដល់ពលរដ្ឋប្រមាណ៩២%នៃក្រុងសំខាន់ទាំងនេះ។

ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម វណ្ណឌី ឱ្យថាបច្ចុប្បន្នបណ្ដាញទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចគ្របដណ្ដប់បានជាង៩២%ហើយ ដែលបានពង្រីកបណ្ដាញទុយោទឹកបានជិត៤០០គីឡូម៉ែត្រ និងជំរុញសមត្ថភាពផលិតឱ្យហក់ឡើងដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានឱ្យដឹងបន្ថែមដែរថាបច្ចុប្បន្នប្រជាពលរដ្ឋក្នុងរាជធានី និងក្រុងតាខ្មៅជិត៣លាននាក់កំពុងទទួលបានប្រយោជន៍ពីការតភ្ជាប់បណ្ដាញទឹកស្អាតនេះ ខណៈក្រសួងប្ដេជ្ញានឹងតភ្ជាប់ទឹកស្អាតឱ្យពលរដ្ឋបាន១០០%នៅត្រឹមឆ្នាំ២០២៨ខាងមុខ។ លោកក៏ជំរុញផងដែរដល់ការលក់ទឹកដុំទៅកាន់តំបន់សក្ដានុពលសេដ្ឋកិច្ច និងត្រូវពិនិត្យឡើងវិញនូវការផ្ដល់សេវាដោយភាគីទី៣ ព្រមទាំងកាត់បន្ថយអត្រាទឹកគ្មានចំណូលផងដែរ ដោយសង្គតធ្ងន់ថា «ការកាត់បន្ថយបាន ១% គឺស្មើនឹងការបង្កើនចំណូលបាន ១លានដុល្លារ»។

ក្នុងឱកាសនោះដែរ ក៏មានការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី “PPWSA Mobile App” ដែលជាជំហានថ្មីមួយក្នុងការធ្វើទំនើបកម្មសេវាកម្មអតិថិជន ងាយស្រួលក្នុងការត្រួតពិនិត្យការប្រើប្រាស់ និងការបង់ប្រាក់តាមទូរសព្ទដៃ។ ជាមួយគ្នានេះ រដ្ឋាករទឹកក៏បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយប្រតិបត្តិករឯកជន ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកដុំឱ្យកាន់តែទូលំទូលាយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


