ជីវិតកម្សាន្ដ
ក្រៀមក្រំបំផុត! Lisa និយាយទាំងសោកសៅ នៅពេលជីតាស្លាប់ នាងមិនបានពោលពាក្យលា
នេះគឺជារឿងក្រៀមក្រំមួយសម្រាប់តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ដែលបានបើកចិត្តទម្លាយពីរឿងរ៉ាវដ៏គួរឱ្យសោកសៅ។ នៅពេលជីតារបស់នាងបានបាត់បង់ជីវិតនៅចំថ្ងៃកំណើតរបស់នាង ទាំងមិនមានឱកាសនិយាយពាក្យថាលា និងមិនបានសូម្បីតែចូលរួមបុណ្យសពរបស់លោកតាជាលើកចុងក្រោយ។

ជាដំណឹងដ៏ក្រៀមក្រំដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះផ្លូវអារម្មណ៍របស់នាងជាខ្លាំង។ ដោយលោកតារបស់ Lisa បានទទួលមរណភាពនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ ដែលជាថ្ងៃកំណើតរបស់នាង។ Lisa មិនអាចទៅចូលរួមពិធីបុណ្យសពរបស់គាត់ ដោយសារនៅក្នុងក្រៅប្រទេស និងចំពេលដែលប្រទេសថៃបានបិទខ្ទប់ការពារទប់ស្កាត់ការរីករាលដាលជំងឺកូនវីដ-១៩។


Lisa បាននិយាយដោយចំហអំពីបញ្ហានេះ នៅក្នុងកម្មវិធី Youth With You រដូវកាលទី ៣ ស្របពេលដែលទទួលដំណឹងអំពីបេក្ខជនជាអ្នកហ្វឹកហាត់ម្នាក់ ថ្មីៗនេះបានបាត់បង់ឪពុកខណៈពេលដែលរូបគេកំពុងត្រៀមឡើងសម្តែង។ ទោះបីជាមានការសោកស្តាយយ៉ាងខ្លាំងហើយមិនបានទៅរស់នៅជាមួយគាត់ ប៉ុន្តែគេនៅតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ហាញ សម្រាប់ឪពុកដែលបានចាកចេញ ព្រោះរឿងចុងក្រោយដែលគាត់ដឹងគឺកូនប្រុសគាត់ជិតនឹងសម្តែងហើយ៕



អត្ថបទផ្ដល់សិទ្ធិ៖ Poraman
ចុចអាន៖ សូមជួយលើកទឹកចិត្ត រ៉េត សារីតា ចេញទៅប្រកួត Miss Universe ២០២០ នៅអាមេរិក
ចុចអាន៖ Junsu តេស្តវិជ្ជមានកូវីដ បន្ទាប់ពី Son Joon Ho បញ្ជាក់តេស្តវិជ្ជមានដូចគ្នា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


