សេដ្ឋកិច្ច
ប្រធានសមាគមន៍ទេសចរណ៍ PATA អះអាង សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងតំបន់អាស៊ាន
លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាន៍ថា សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ារវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ នៅកម្ពុជា និងតំបន់អាស៊ាន។

ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ លោក ធួន ស៊ីណាន មានប្រសាសន៍ថា នៅតំបន់មជ្ឈិមបូព៌ា មានជើងហោះហើរចំនួន ៣ ដែលបានតភ្ជាប់ជើងហោះហើរត្រង់នាំភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ក្នុងមាន Qatar Airways-QR (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងដូហា), Emirates Airlines-EK (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងឌូបៃ) និង Etihad Airways-EY (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី) ដែលហោះហើរត្រង់មកកាន់តំបន់អាស៊ាន ហើយធ្វើការចែកចាយភ្ញៀវទេសចរមកកាន់ កម្ពុជា ថៃ វៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។
«ដូច្នេះ មានន័យថា ផលប៉ះពាល់ពីសង្គ្រាមឈ្លានពាននៅតំបន់មជ្ឈិមបូព៌ានេះមិនត្រឹមតែបង្កផលប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែវិស័យទេសចរណ៍សកលក៏ត្រូវតែប៉ះទង្កិចធ្ងន់ធ្ងរដូចគ្នាដែរ។ ព្រោះអាកាសយានដ្ឋានដែលជាបណ្តុំនៃការតភ្ជាប់ជើងហោះហើរធំៗមិនអាចធ្វើដំណើរបាននោះវានឹងធ្វើឱ្យមានការរាំងស្ទះជាក់ជាពុំខាន ដែលវានឹងធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងបញ្ហាផ្សេងៗទៀត ហើយនាពេលបន្តិចទៀតវាក៏នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចគ្នាទៅលើតម្លៃប្រេងដែរ»។ លោក ធួន ស៊ីណាន បន្ថែមបែបនេះ។

លោក ធួន ស៊ីណាន ក៏បានបន្តថា៖ «កម្ពុជានៅមានច្រកតភ្ជាប់ចូលមកច្រើនតាមរយៈចិន ជាក់ស្តែងមានយន្តហោះចិនជាច្រើនដែលបានតភ្ជាប់ជើងហោះហើរចូលមកកាន់ប្រទេសកម្ពុជា និងបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវមកពីតំបន់អ៊ឺរ៉ុប ទាំងអស់នេះជាផលមួយដែលធ្វើឱ្យកម្ពុជាមិនរងផលប៉ះពាល់ខ្លាំងពេក»។
ជុំវិញការលើកឡើងថា តើប្រទេសផ្សេងៗ មិនមានច្រកផ្សេងតភ្ជាប់ដូចជាប្រទេសកម្ពុជា? លោក ធួន ស៊ីណាន បានពន្យល់ថា ប្រទេសផ្សេងៗក៏មានច្រកតភ្ជាប់ដូចគ្នាដែរ ប៉ុន្តែត្រង់បញ្ហាលោកចង់បានន័យថា កម្ពុជាមានចំនួនតិច ប៉ុន្តែប្រទេសផ្សេងៗមានចំនួនច្រើនជាងកម្ពុជា។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ការប៉ះទង្គិចគ្នានៅមជ្ឈិមបូព៌ា (តំបន់ឈូងសមុទ្រ) រយៈពេល ៤ ថ្ងៃ (គិតចាប់ពីថ្ងៃ ២៨ កុម្ភៈ ដល់ត្រឹមថ្ងៃ ៣ មិនា ២០២៦) បានធ្វើឱ្យមានការលុបជើងហោះហើរពាក់ព័ន្ធប្រមាណជាង ៩,៥០០ ជើងដែលឆ្លងកាត់នៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


