ចរាចរណ៍
មន្ទីរសាធារណការខេត្តក្រចេះ ប្រកាសបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃស្អែកនេះ
មន្ទីរសាធារណការខេត្តក្រចេះ បានចេញសេចក្ដីជូនដំណើរស្ដីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-កាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និង ប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងចាប់ផ្តើម អនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានថ្មីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះហើយ។

ដោយស្ថានភាពផ្លូវវាងការដ្ឋានខាងលើ ត្រូវធ្វើដំណើរតាមផ្លូវលំក្រាលដីល្បាយថ្ម ប្រវែង ៤គីឡូម៉ែត្រ មាន ទទឹងតូច និងគ្រឹះមិនរឹងមាំ សម្រាប់ទ្រទម្ងន់រថយន្តប្រភេទដឹកទំនិញធុនធំ ដែលអាចបណ្ដាលឱ្យកកស្ទះចរាចរ និង ធ្វើឱ្យស្រុតខូចខាតតួផ្លូវពេលរថយន្តធុនធំឆ្លងកាត់។ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានានូវការ ធ្វើចរាចរណ៍សម្រាប់រថយន្តប្រភេទទេសចរណ៍ ឬរថយន្តប្រភេទលក្ខណៈគ្រួសារ ព្រមទាំងរថយន្តដឹកទំនិញធុនតូច ធ្វើដំណើរបានដោយរលូន និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងនោះផងដែរអាជ្ញាធរនិងធើ្វការបិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ ទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោន និងសូមបង្វែរ ទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះ ចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាង ប្រវែង ០៤គីឡូម៉ែត្រ ដែល ក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ។

សូមសាធារណជន និង ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ រហូតដល់ការដ្ឋានស្ថាបនាស្ពានព្រែកសំរោងបានរួចរាល់ជាស្ថាពរ។ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តក្រចេះសង្ឃឹមយ៉ាងមុតមាំថាៈ សាធារណជន និង ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវខេត្តលេខ៣៧១ ខាងលើ ពិតជាអនុវត្តបានល្អនូវសេចក្ដីជូនដំណឹងនេះដោយស្មារតីយោគយល់ខ្ពស់៕ ដោយ៖ អុឹងម៉េង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


