កីឡា
ឈុត សេរីវណ្ណថង មានការបារម្ភដែរអំឡុងផ្ទុះសង្គ្រាម និងត្រូវផ្លាស់ប្ដូរជើងហោះហើរកន្លងទៅនេះ
កីឡាករគុនខ្មែរ ឈុត សេរីវណ្ណថង ថាបារម្ភចំពោះសុវត្ថិភាពដែរពិសេសអំឡុងពេលធ្វើដំណើរដែលកំពុងមានសង្គ្រាមដូចដែលមហាជនបានដឹងហើយ និងបានព្យាពេលការហោះហើរថែមទាំងត្រូវផ្លាស់ប្ដូរជើងហោះហើរថ្មីទៀតផង។

រូបភាពលើផេកសហព័ន្ធ
អ្នកប្រដាល់គុនខ្មែរ ឈុត សេរីវណ្ណថង បានឲ្យដឹងថា អំឡុងផ្ទុះសង្គ្រាមនៅអន្តរជាតិនេះដែលប៉ះពាល់រហូតដល់ការផ្លាស់ប្ដូរជើងហោះហើរដូចនេះគឺខ្លួនពិតជាមានការបារម្ភចំពោះសុវត្ថិភាពដោយខ្លាចជួបគ្រោះថ្នាក់ដោចៃដន្យណាមួយដោយមើលមិនឃើញ។ តាមគម្រោងត្រូវហោះចេញនៅថ្ងៃទី១ មីនា ពីបារាំងទៅឌូប៉ៃ រួចបន្តទៅសិង្ហបុរីទើបទៅដល់កម្ពុជា ប៉ុន្តែដោយផ្ទុះសង្គ្រាមគឺត្រូវព្យាពេលខ្ទង់ ១០-១៥ថ្ងៃឯណោះ។

រូបភាពលើផេកសហព័ន្ធ
ឈុត សេរីវណ្ណថង បន្ថែមទៀតថា ដោយមើលឃើញពីការលំបាករបស់ក្រុមកីឡាករគុនខ្មែរ និងបារម្ភពីសុខសុវត្ថិភាពលោក លាង ម៉េង បានជួយចេញថ្លៃទិញសំបុត្រយន្តហោះថ្មីដើម្បីវិលមកកាន់ប្រទេសកំណើតវិញ។ អំឡុងពេលទិញសំបត្រយន្តហោះថ្មីនេះក៏ត្រូវពន្យារយៈពេល ៥ថ្ងៃទៀតទើបអាចហោះចេញមកបាន ខណៈអំឡុងពេលនោះការចំណាយលើការហូបចុកផ្សេងៗគឺបានលោក ខូវ ឆាយ ជាអ្នកជួយរ៉ាប់រងផងដែរ។

រូបភាពលើផេកសហព័ន្ធ
កីឡាករដើមកំណើតពីខេត្តបាត់ដំបងរូបនេះ ថ្លែងអំណរគុណជាខ្លាំងចំពោះលោក លាង ម៉េង ដែលបានជួយទិញសំបុត្រហោះយន្តថ្មីដល់ក្រុមគុនខ្មែរបានវិលត្រឡប់មកពីបារាំងលើកនេះ និងតែងតែឧបត្ថម្ភដល់កីឡាករកន្លងមក។ ជាមួយគ្នានេះដែររូបគេអរគុណចំពោះសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ ដែលបានយកចិត្តទុកដាក់ និងមើលថែកីឡាករគុនខ្មែរពិសេសអំឡុងពេលប្រកួតនៅប្រទេសបារាំង។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា ក្រុមគុនខ្មែរដែលបានទៅចូលរួមការប្រកួតដណ្ដើមខ្សែក្រវាត់នៅប្រទេសបារាំង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះបានត្រូវព្យាពេលហោះហើរដោយសារសង្គ្រាម និងមិនអាចកំណត់ពេលណាទើបមានជើងហោះហើរថ្មីនោះឡើយអំឡុងពេលក្រោយប្រកួតចប់នោះ។ យ៉ាងណាបន្ទាប់ពីមានការឧបត្ថម្ភថ្លៃសំបុត្រយន្តហោះថ្មីពីលោក លាង ម៉េង បានធ្វើឲ្យក្រុមគុនខ្មែររួមមានគ្រូៗ កីឡាករ ឈុត សេរីវណ្ណថង ពេជ្រ សម្បត្តិ បឺត សង្ឃឹម និងអ្នកមួយចំនួនបានដូរជើងហោះហើរទៅប្រទេសចិនវិញ និងបានជិះបន្តមកដល់ខ្មែរតែម្ដង។ សរុបទៅក្រុមគុនខ្មែរមកដល់កម្ពុជាចុងក្រោយគេអំឡុងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នេះ៕


ក្រុមគុនខ្មែរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


