Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចាក់សាំងអាមេរិក ធ្លាក់នៅអ៊ីរ៉ាក់ ក្រោយជួបឧបទ្ទវហេតុលើអាកាស ជាមួយយន្តហោះមួយគ្រឿងទៀត

បានផុស

នៅ

បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បញ្ជាក់ថា យន្តហោះចាក់សាំងលើអាកាសមួយគ្រឿង បានធ្លាក់នៅប្រទេសអ៊ីរ៉ាក់ ហើយឥឡូវកងកម្លាំងអាមេរិក កំពុងចាប់ផ្តើមការជួយសង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះ KC-135 Stratotanker (រូប៖ Reuters)

តាមការផ្សាយរបស់ New York Post, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ដោយយន្តហោះចាក់សាំងប្រភេទ KC-135 Stratotanker បានជួបឧបទ្ទវហេតុជាមួយយន្តហោះមួយគ្រឿងទៀត ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។

យន្តហោះ KC-135 Stratotanker បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ចំណែកយន្តហោះមួយគ្រឿងទៀត មិនមានបញ្ហាឡើយ ដោយអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាព។

យន្តហោះ KC-135 Stratotanker (រូប៖ Reuters)

ជុំវិញហេតុការណ៍នេះ CENTCOM បានចេញសេចក្តីថ្លែងការណ៍ថា ហេតុការណ៍កើតឡើងក្នុង «លំហអាកាសមិត្តភាព» អំឡុងពេលបំពេញបេសកកម្ម Epic Fury។ វាមិនមែនបណ្តាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងអ្វីទេ។

CENTCOM ក៏បើកការស៊ើបអង្កេតរួចហើយផងដែរ ខណៈគិតមកទល់ពេលនេះ អាមេរិកមិនទាន់បញ្ចេញរបាយការណ៍ជាសាធារណៈឡើយថាតើ អាកាសយានិកប៉ុន្មានដែលត្រូវរងគ្រោះ ឬស្ថានភាពរបស់ពួកគេយ៉ាងណាហើយ។

យន្តហោះ KC-135 Stratotanker (រូប៖ Reuters)

KC-135 គឺជាយន្តហោះចាក់សាំងស្នូលរបស់កងទ័ពអាកាសអាមេរិកអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយវាផ្តល់នូវការគាំទ្របន្ថែមលើអាកាសដល់យន្តហោះរបស់កងទ័ពជើងទឹក និងយន្តហោះរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត។

សូមជម្រាបថា ការបាត់បង់យន្តហោះ KC-135 នេះ គឺជាការបាត់បង់យន្តហោះទី៤ របស់អាមេរិក ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ មុននេះ យន្តហោះចម្បាំង F-15E ចំនួន ៣ គ្រឿង ក៏ត្រូវប្រព័ន្ធការពារអាកាសរបស់គុយវ៉ែត ច្រឡំបាញ់ធ្លាក់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម