សេដ្ឋកិច្ច
រដ្ឋមន្ត្រី ចម និម្មល ថារោងចក្រដែលយកគ្រឿងបង្គំពីថៃកំពុងរកប្រភពផ្សេងមកជំនួស ខណៈការធ្វើពហិការឈានដល់កម្រិតខ្ពស់បំផុត
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងថាកម្រិតនៃការធ្វើពហិការលើទំនិញថៃនៅកម្ពុជាពេលនេះឈានដល់កម្រិតខ្ពស់បំផុត ខណៈរោងចក្រដែលត្រូវការគ្រឿងបង្គំពីថៃក៏កំពុងស្វែងរកប្រភពផ្សេងពីប្រទេសនេះដែរ។

លើកឡើងក្នុងសិក្ខាសាលាពីការពង្រឹងភាពធន់ជាតិនៅវិមានរដ្ឋសភាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សប្ដាហ៍មុនលោកស្រី ចម និម្មល បានលើកឡើងថាការនាំចូលទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅកម្ពុជាត្រូវបានកាត់ផ្ដាច់ទាំងស្រុងដោយសារការធ្វើពហិការរបស់ពលរដ្ឋខ្មែរ តែការនាំចូលសម្រាប់ឧស្សាហកម្មដែលត្រូវការគ្រឿងបង្គំពីប្រទេសនេះនៅតែមាន។ យ៉ាងណាក្ដីលោកស្រីថាក្រុមហ៊ុនទាំងនោះក៏កំពុងបង្វែការនាំចូលចេញពីថៃផងដែរ។
លោកស្រី ចម និម្មល៖ «ក្រុមហ៊ុនលោកត្រូវការនូវរយៈពេលនៃការបន្សាប ហើយនៅពេលនេះគឺថាយើងដល់ដំណាក់កាលមួយដែលការបង្វែរទីផ្សារ និងរកទីផ្សារជំនួសនេះវាដល់កម្រិតមួយដែលថាអតិបរមាហើយ។ យើងនឹងឃើញនូវតួលេខនៃការបូកនៅសល់តែឧស្សាហកម្មបូកនេះនឹងធ្លាក់ចុះបន្តទៀតផងដែរ»។

ប្រទេសថៃបានបិទច្រកព្រំដែនគោកជាមួយកម្ពុជាដោយខ្លួនឯងកាលពីខែមិថុនា ឆ្នាំ២០២៥ ជាហេតុធ្វើឱ្យកម្ពុជាសម្រេចបិទច្រកឆ្លើយតបវិញ បន្ថែមលើនេះស្ថានភាពជម្លោះព្រំដែនក៏បានធ្វើឱ្យពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញពីប្រទេសនេះផងដែរ។
បើតាមលោកស្រី ចម និម្មល ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មកដល់ខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅត្រឹមតែ៣៤៣លានដុល្លារ ថយចុះ៣៣% ហើយមកដល់ខែកុម្ភៈនិន្នាការនៃការថយចុះក៏បន្តចុះដល់៤១%។ ប្រទេសមួយចំនួនដែលជាអ្នកចូលមកជំនួសថៃមានដូចជា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម សហរដ្ឋអាមេរិក នូវែលហ្សេឡង់ និងឥណ្ឌា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


