កីឡា
លោក គង់ វិសាល សម្ដែងការរីករាយចំពោះការជួយសម្រួលពីស្ថានទូតកូរ៉េដើម្បីរៀបចំព្រឹត្តិការណ៍សិល្បៈ និងប្រដាល់
លោក គង់ វិសាល ប្រធានគ្រប់គ្រងព្រឹត្តិការណ៍សិល្បៈ និងកីឡា របស់ស្ថានីយទូរទស្សន៍បាយ័ន បានសម្ដែងនូវភាពរីករាយ និងអរគុណជាខ្លាំងចំពោះឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជាដែលបានជួយសម្រួល និងគាំទ្រកម្មវិធីធំមួយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

លោក គង់ វិសាល (ខាងស្ដាំដៃ)
នេះបើតាមការបង្ហោះរបស់លោក គង់ វិសាល បានលើកឡើងថា លោកពិតជាថ្លែងអំណរគុណជាខ្លាំងចំពោះឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ដែលបានជួយសម្រួលទិដ្ឋាការ (Visa) ដល់ក្រុមការងារ កីឡាករ សរុបជាង ៣០នាក់ដើម្បីបានចូលរួមរៀបចំព្រឹត្តិការណ៍សិល្បៈ និងការប្រកួតប្រដាល់គុនខ្មែរដ៏ធំមិនធ្លាប់មានពីមុនមកនៅទីនោះ។
តំណាងស្ថានីយទូរទស្សន៍បាយ័ន និងសហព័ន្ធប្រដាល់គុនខ្មែរខាងលើ បន្ថែមទៀតថា បើទោះជាការស្នើសុំមានពេលវេលាខ្លី និងមានមនុស្សទៅចូលរួមច្រើនយ៉ាងណាក្ដី ប៉ុន្តែខាងស្ថានទូតបានជួយសម្របសម្រួលរហូតអាចទទួលបានទិដ្ឋាការផងដែរ។

កម្មវិធីរៀបចំ
បញ្ជាក់ដែរថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះស្ថានីយទូរទស្សន៍បាយ័ន និងសហព័ន្ធប្រដាល់គុនខ្មែរនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មានមួយនៅតំបន់ហ្វាសុង SINTEX សាធារណៈរដ្ឋកូរ៉េ វេលាម៉ោង ១១ព្រឹកនៅកម្ពុជា។ ខាងផ្នែកប្រដាល់គុនខ្មែរគេឃើញមានជើងខ្លាំងប្រចាំប្រទេសកម្ពុជា ដូចជា ពេជ្រ សម្បត្តិ បឺត សង្ឃឹម ពេជ្រ សឹង្ហៈ មឿន សុខហ៊ុច ជាដើម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


