កីឡា
FFC ត្រៀមអនុវត្តផែនការចម្បង ៣ ជម្រុញធ្វើឱ្យក្រុមជម្រើសជាតិ កម្ពុជា ខ្លាំងគ្រប់កម្រិត
ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា បានបង្ហាញពីផែនការយុទ្ធសាស្ត្រចម្បង ៣ ដែលសហព័ន្ធនឹងអនុវត្តនៅពេលខាងមុខ ដើម្បីជម្រុញឱ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា មានកម្រិតប្រកួតប្រជែងខ្លាំងគ្រប់កម្រិតនាពេលអនាគត។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំកម្មវិធីបទបង្ហាញស្ដីពីការអភិវឌ្ឍកីឡាបាល់ទាត់រយៈពេលវែងពីកម្រិតមតេ្តយ្យរហូតដល់ក្រុមជម្រើសជាតិ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា។ នៅក្នុងកម្មវិធីនោះ ត្រូវបានអញ្ជើញធ្វើបទបង្ហាញ ដោយអ្នកជំនាញអភិវឌ្ឍយុវជនលោក Byer Thomas Francis។
ក្នុងឱកាសពិធីបើកនៃកម្មវិធី លោក សៅ សុខា បានលើកឡើងពីទស្សនវិស័យថ្មីរបស់ FFC ដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិគ្រប់កម្រិតឱ្យមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។ យ៉ាងណា លោកមើលឃើញ ថា សមិទ្ធផលរបស់ក្រុមបាល់ទាត់ កម្ពុជា បច្ចុប្បន្ន គឺមិនទាន់ដល់គោលដៅ ទិសដៅ និងបំណងប្រាថ្នាដែលសហព័ន្ធ ក៏ដូចជាអ្នកគាំទ្រចង់បានឡើយ។

លោកសៅ សុខា បានមានប្រសាសន៍ ថា៖ «សហព័ន្ធបាល់ទាត់កម្ពុជា បានកំណត់នូវទស្សនវិស័យថ្មីមួយគឺពង្រឹងសមត្ថភាពក្រុមជម្រើសជាតិគ្រប់កម្រិតរបស់យើងឱ្យមានកម្រិតប្រកួតប្រជែង កិត្យានុភាព និងគុណភាពខ្ពស់ គឺអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិទាំងក្នុង និងក្រៅតំបន់ឱ្យមានសមត្ថភាព និងលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ»។
លោកបានបន្ត ថា៖ «យើងបានឯកភាពគ្នាកន្លងមកដោយទទួលស្គាល់ថា សមិទ្ធផលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមហាគ្រួសារបាល់ទាត់របស់កម្ពុជាបានរួមគ្នាធ្វើ យើងសម្រេចបាននូវសមិទ្ធផល លទ្ធផលជាច្រើនលើសលប់ តែសមិទ្ធផលនៃការប្រកួតរបស់ក្រុមជម្រើសជាតិរបស់យើងនៅមិនទាន់ឈានដល់គោលដៅ ទិសដៅ និងបំណងប្រាថ្នាដែលយើងទាំងអស់គ្នាចង់បានឡើយ»។
ដើម្បីតបតាមផែនការ ដែលសហព័ន្ធចង់ពង្រឹងក្រុមជម្រើសជាតិ កម្ពុជា ឱ្យខ្លាំងគ្រប់កម្រិត គឺលោក សៅ សុខា បានឱ្យដឹង ថា ចាប់ពីពេលនេះទៅ គឺសហព័ន្ធមានកិច្ចការចម្បង ៣ ដើម្បីអនុវត្តគឺ ទី.១ ការពង្រឹងបាល់ទាត់តាមខេត្ត ទី.២ ការបង្កើនប្រព័ន្ធប្រកួតប្រជែង និងទី៣. យន្តការជ្រើសរើសកីឡាករប្រកបដោយប្រសិទ្ធភាព។

ជុំវិញរឿងនេះលោក សៅ សុខា បានមានប្រសាសន៍ ថា៖ «កិច្ចការចម្បងដែលយើងនឹងយកមកបញ្ជាក់ជូននៅពេលនេះគឺការពង្រឹងថ្នាលបាល់ទាត់នៅតាមខេត្តឱ្យបានទូលំទូលាយ. ការបង្កើនប្រព័ន្ធប្រកួតដែលចាប់ពីខេត្តឱ្យមានប្រសិទ្ធភាពប្រកបដោយលក្ខណៈប្រកួតប្រជែង មានក្រុមជំនាញចុះធ្វើការត្រួតពិនិត្យលើការប្រកួតនៅតាមបណ្តាខេត្ត និងមានយន្តការជ្រើសរើសកីឡាករដោយផ្ទាល់ប្រកបដោយប្រសិទ្ធភាព»។

ជាមួយគ្នានេះ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក៏បានអំពាវនាវផងដែរ ដល់អង្គការ សង្គមស៊ីវិល ក្រុមហ៊ុនវិនិយោគ និងដៃគូទាំងអស់ឱ្យបន្តចូលរួមគាំទ្រការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ដើម្បីឱ្យបាល់ទាត់ កម្ពុជា រីកចម្រើន ជាពិសេសស្របតាមផែនការ ដែលចង់ឱ្យក្រុមជម្រើសជាតិ កម្ពុជា ខ្លាំងគ្រប់កម្រិត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


