កីឡា
អ្នកឈ្នះរវាងក្លិបវិសាខា និងLalenok United ប្តូរពីពូល I ទៅលេងពូល H វិញ ក្នុងពាន AFC Cup 2021
ក្រុមបាល់ទាត់ចំនួន២ ដែលមានឈ្មោះតំណាងឱ្យកម្ពុជា ចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Cup 2021 មានបឹងកេត ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់ Metfone Cambodian League 2020 និងក្រុមវិសាខា ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ស្របពេលដែលកម្មវិធីប្រកួតនៅក្នុងវគ្គជម្រុះនៃពានរង្វាន់នេះមានការប្រែប្រួលផ្លូវការ។
ចំពោះក្រុមបឹងកេត មិនមានការប្រែប្រួលទេ ដោយត្រូវឈរនៅក្នុងពូល G មានក្រុម Hanoi របស់វៀតណាម Bali United របស់ឥណ្ឌូណេស៊ី និងក្រុមដែលឈ្នះវគ្គជម្រុះរវាងក្រុម Chanthabouly របស់ឡាវ និងក្រុម Kasuka របស់ប្រ៊ុយណេ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ តែពូលនេះនៅមិនទាន់កំណត់ប្រទេសធ្វើជាម្ចាស់ផ្ទះនៅឡើយនោះទេ។
ចំណែកក្រុមវិសាខា វិញត្រូវប្រកួតជម្រុះ ដោយដំបូងឡើយ ការប្រកួតជម្រុះនេះ គឺបែងចែកជា ២ដំណាក់កាល ទី១-ការប្រកួតវគ្គជម្រុះបឋម-ជុំទី២ (Preliminary stage-Round 2) ហើយវិសាខា ត្រូវជួបក្លិប Lalenok United និង ទី២-ក្រុមដែលទទួលបានជ័យជម្នះក្នុងការប្រកួតដំណាក់កាលទី១ នឹងត្រូវឡើងទៅជួបក្លិប Persipura Jayapura FC របស់ឥណ្ឌូនេស៊ី ក្នុងវគ្គជម្រុះ Play-Off Stage ដើម្បីកំណត់ក្រុមឈ្នះឡើងទៅបង្គ្រប់កៅអីពូល H។
ប៉ុន្ដែដោយសារក្លិបបាល់ទាត់ចំនួន ២ របស់មីយ៉ាន់ម៉ា រួមមានក្លិប Shan United និងក្លិប Hantharwady United បានសម្រេចដកខ្លួនពីការប្រកួតនេះ ទើបសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលុបកម្មវិធីវគ្គជម្រុះចោល ហើយឲ្យក្លិប Persipura Jayapura FC ឡើងវគ្គចែកពូល នៃពូល H ដោយស្វ័យប្រវត្តិតែម្ដង ជំនួសក្លិប Shan United រួមជាមួយ ៣ក្រុមផ្សេងទៀត គឺក្លិប Kedah Darul Aman FC (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី), និងក្លិប Saigon FC (វៀតណាម)។
ដូច្នេះការប្រកួតរវាងកីឡាបាល់ទាត់ វិសាខា និងក្លិប Lalenok United នៅសល់ការប្រកួតជម្រុះតែ ១ដំណាក់កាលប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឡើងវគ្គចែកពូល តែមិនមែនពូល H ទៀតឡើយ ដោយប្ដូរទៅប្រជែងកៅអីពូល I វិញ ដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) កំពុងឈរចាំ ។
មកទល់នឹងពេលនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅមិនទាន់មានការជូនដំណឹងច្បាស់លាស់ពីទីលាន និងម៉ោងប្រកួតរវាងវិសាខា ជាមួយក្លិប Lalenok United នាថ្ងៃទី១៩ ខែឧសភាខាងមុខ។
ពានរង្វាន់ AFC Cup ឆ្នាំគ្រោងធ្វើឡើងពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានប្រកួតជម្រុះ ៣វគ្គ មុនដល់វគ្គចែកពូល ហើយបន្តប្រកួតវគ្គជម្រុះតាមតំបន់ រួមមានអាស៊ីខាងត្បូង, អាស៊ីកណ្តាល, អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
ដោយ ៖ ម៉េង ហួរ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


