Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យប្រព័ន្ធលូបង្ហូរទឹក ជៀសវាងរដូវវស្សា មានការកក់ស្ទះ

បានផុស

នៅ

រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ៧មករាបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យមើលប្រព័ន្ធលូរំដោះទឹក និងប្រអប់លូរដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ បង្កការជន់លិចទឹកលើផ្លូវ ជាពិសេសតំបន់កំណាត់ផ្លូវកម្ពុជាក្រោម។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ១២៨  (មហាវិថីកម្ពុជាក្រោម) ក្នុងមូលដ្ឋាន សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ និងមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំសណ្ដាប់ ធ្នាប់ ជាពិសេសប្រព័ន្ធលូររំដោះទឹក ដើម្បីបង្ហូទឹកចូលប្រព័ន្ធលូមេឲ្យបានល្អ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ មានការលិចផ្លូវ ជាងខ្លាំងនៅផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ និងផ្លូវកម្ពុជាក្រោម នេះធ្វើឲ្យអ្នកធ្វើដំណើរលំបាកដូច្នេះ បានដាក់ប្រព័ន្ធលូរមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។

លោក អភិបាលបានបន្តលើកឡើងថា រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ក្រោយការផ្លាស់ប្ដូរប្រព័ន្ធលូមេ និងការរៀបចំប្រព័ន្ធលំហូរទឹកបានត្រឹមត្រូវ ការជន់លិចអាចកាត់បន្ថយបានច្រើន ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា និងផ្លូវលេខ២១៥មូលដ្ឋានខណ្ឌ៧មករា។

ជាចុងក្រោយរដ្ឋបាលខណ្ឌសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវលេខ១២៨ ទាំងអស់គ្នា សូមចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងហូរចូលមាត់លូរ បង្កការកកស្ទះប្រព័ន្ធទឹក និងដើម្បីរក្សារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ៕ អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម