ព័ត៌មានជាតិ
អាជ្ញាធរស្រុកព្រែកប្រសព្វ ចុះត្រួតពិនិត្យការលក់ដូរនំចំណី នៅក្នុងបរិវេណវិទ្យាល័យព្រែកប្រសព្វ
លោក យូរ សោភ័ណ អភិបាលរងស្រុក ក្នុងនាមរដ្ឋបាលស្រុកព្រែកប្រសព្វបានដឹកនាំមន្ត្រីរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ច ចុះត្រួតពិនិត្យរាល់ការលក់ដូរ នំចំណី ចំណីអាហារ និងអនាម័យបរិស្ថាន នៅក្នុងបរិវេណវិទ្យាល័យព្រែកប្រសព្វ ស្ថិតនៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក យូរ សោភ័ណ អភិបាលរងស្រុកព្រែកប្រសព្វបានឲ្យដឹងថា ការចុះត្រួតពិនិត្យការលក់ដូរ នំចំណីអាហារ នៅតាមសាលារៀននាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ គឺជាការឆ្លេីយតបទៅនិងចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក យូរ សោភ័ណ បានបញ្ជាក់ថា នាពេលកន្លងមក អាជ្ញាធរស្រុកព្រែកប្រសព្វ បានជំរុញណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ ការលក់ដូរនំចំណីអាហារ និងធ្វើអនាម័យ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីធានាសុខុមាលភាពសិស្សានុសិស្ស ថា មិនត្រូវបានរងផលប៉ះពាល់បញ្ហាសុខភាពដោយការបរិភោគ នំចំណីមិនបានត្រួតពិនិត្យ ឬចំណីអាហារចម្អិនមិនបានល្អត្រឹមត្រូវ ចំណីអាហារមិនបានត្រួតពិនិត្យច្បាស់លាស់ និងចំណីអាហារដែលមានរសជាតិផ្អែម ឬប្រៃ ខ្លាំង ដែលដាក់លក់នៅតាមគ្រឹះស្ថានសិក្សា។


ក្នុងសកម្មភាពចុះត្រួតពិនិត្យចំណីអាហារ ខាងលើនេះ ក្រុមការងារគណ:កម្មការសុខភាពសិក្សាថ្នាក់ស្រុក បានរកឃេីញចំណីអាហារដែលក្រសួងហាមឃាត់ចំនួន ១៧ប្រភេទ ក្នុងនោះមានដូចជា៖ ១- ស្ករកៅស៊ូ, ២- ភេសជ្ជៈកំប៉ុង ស្ទីង កូកាកូឡា ឆាំពាន គ្រុឌ មីស៊ីល, ៣- នំកញ្ចប់ផុតកំណត់, ៤- ប្រហិតគ្រប់ប្រភេទ, ៥- ចាហួយ, ៦- អាហារកែច្នៃ, ៧- តៅហ៊ូកញ្ចប់, ៨- ហតដក, ៩- ទឹកសេរ៉ូ, ១០- ស្ករសូកូឡា , ១១- បាញ់ត្រាំង, ១២- នំសូកូឡា, ១៣- ស្លាបមាន់ផ្ទុកសារធាតុរក្សាទុកបានយូរ, ១៤- កាហ្វេ, ១៥- តែជ្រក់, ១៦- អាហារផ្អាប់ (ជ្រក់), និងទី១៧- ពងទាស៊ីឈ័ន៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


