Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់​ថា នៅតែបើកទ្វារចំហ សម្រាប់​ការ​ចរចា ប៉ុន្តែអ៊ីរ៉ង់ត្រូវមានភាពស្មោះត្រង់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio បានប្រកាសជាថ្មី​នា​ថ្ងៃពុធ ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាននៅទីក្រុងម៉ានីលថា សហរដ្ឋអាមេរិកនៅតែបន្តបើកទ្វារ និងប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយប្រទេសអ៊ីរ៉ង់ តាមផ្លូវការទូត។

លោក Marco Rubio (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់​សារព័ត៌មាន TRT World ប្រមុខការទូត​អាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនតែងតែមានឆន្ទៈ ក្នុងការស្វែងរកដំណោះស្រាយដោយការចរចា ប៉ុន្តែបញ្ហាប្រឈមធំបំផុតនៅពេលនេះ គឺភាគីអ៊ីរ៉ង់មិនទាន់បានបង្ហាញពីភាពប្រាកដប្រជា និងស្មោះត្រង់ក្នុងការជជែកគ្នានៅឡើយទេ ទោះបីជាមានការទាក់ទងគ្នាទាំងផ្លូវផ្ទាល់ និងផ្លូវប្រយោល នាពេលកន្លងមកក៏ដោយ។

លោក Rubio បានសង្កត់ធ្ងន់ថា បើអ៊ីរ៉ង់ពិតជាមានចេតនាពិតប្រាកដក្នុងការចរចា អាមេរិកក៏នឹងយកចិត្តទុកដាក់ស្មោះត្រង់ដូចគ្នា ប៉ុន្តែបើអ៊ីរ៉ង់គ្រាន់តែធ្វើលេងសើច អាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន និងសម្ព័ន្ធមិត្ត។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងការទូតណាមួយអាចទៅមុខបាន លុះត្រាតែកិច្ចសន្យាទាំងឡាយត្រូវតែបានគោរពប្រតិបត្តិពេញលេញ។ នៅពេលដែលការសន្យាមិនត្រូវបានគោរព ដូចអ្វីដែលបានកើតឡើងនាពេលកន្លងមក នោះផលវិបាកធ្ងន់ធ្ងរចៀសមិនផុត នឹងត្រូវកើតមានឡើងជាមិនខាន។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក​រូបនេះ ក៏បានទាញការចាប់អារម្មណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយបានព្រមានអំពីការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz។ លោកបានពន្យល់ថា បើគេបណ្តោយឱ្យប្រទេសមួយអាចសម្រេចចិត្តគ្រប់គ្រងច្រកផ្លូវទឹកអន្តរជាតិ ទារប្រាក់ ឬកម្ទេចនាវាផ្សេងៗតាមអំពើចិត្តដោយគ្រាន់តែមិនបង់ប្រាក់ នោះវានឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចរីករាលដាលដល់ដែនទឹកក្នុងតំបន់ផ្សេងទៀត រាប់បញ្ចូលទាំងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម