សេដ្ឋកិច្ច
អ្នកចិញ្ចឹមក្រពើ ស្នើក្រសួងពន្លឿនការនាំចេញទៅចិន ខណៈទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំង
កសិករដែលជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប ស្នើសុំក្រសួងពាក់ព័ន្ធជួយពន្លឿន និងសម្រួបសម្រួលការនាំចូលទៅប្រទេសចិន ខណៈពួកគាត់អះអាងថា បច្ចុប្បន្នក្រពើលែងមានទីផ្សារដោយស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក អុង វិសាល ជាអនុប្រធានសហគមន៍ចិញ្ចឹមក្រពើ «សៀមរាបអង្គរ» ប្រាប់ កម្ពុជាថ្មី ថា ទាក់ទងនឹងការចិញ្ចឹមក្រពើរបស់កសិករស្ថិតនៅខេត្តសៀមរាប បច្ចុប្បន្នហាក់ថមថយបន្ដិចម្ដងៗ ដោយសារតែបញ្ហាទីផ្សារកាន់តែស្ងាត់ទៅៗ ពីមួយឆ្នាំថ្ងៃទៅមួយឆ្នាំ។
លោកបន្តថា ដ្បិតកាលពីឆ្នាំមុន ក្រពើមានក្រុមហ៊ុន និងឈ្មួញចុះមកទិញដល់កសិដ្ឋានខ្លះក៏ពិតមែន ប៉ុន្តែបរិមាណ នៃការនាំចេញហាក់បីដូចមានចំនួនតិច ដែលនាំឱ្យក្រពើសល់ច្រើននៅតាមកសិដ្ឋាន។
អនុប្រធានសហគមន៍រូបនេះ បញ្ជាក់ដែរថា ក្រៅពីបញ្ហាទីផ្សារ កសិករក៏ប្រឈមនឹងរឿងការផ្គត់ផ្គង់ចំណីដែលកន្លងមកច្រើនទិញពីប្រទេសថៃ ប៉ុន្តែដល់បិទព្រំដែនគោកមួយរយៈ កសិករបានសម្រេចចិត្តទិញពីប្រទេសវៀតណាមវិញដោយក្នុងតម្លៃមួយខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក អុង វិសាល សុំស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាជួយពន្លឿនដល់ការនាំចេញទៅទីផ្សារប្រទេសចិន ដើម្បីឱ្យកសិករមានក្ដីសង្ឃឹមឡើងវិញ។
លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាប បានឱ្យដឹងដែរថា បច្ចុប្បន្នទីផ្សារក្រពើមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតម្លៃហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។
កសិកររូបនេះ បញ្ជាក់ដែរថា ប្រសិនបើក្រពើធ្លាក់ចុះតម្លៃបែបនេះ កសិករអស់ក្ដីសង្ឃឹមនឹងការចិញ្ចឹមក្រពើនេះតទៅទៀតហើយ។
មិនខុសគ្នាពីកសិករខាងលើ លោក គង់ ម៉ី ជាអ្នកចិញ្ចឹមក្រពើស្ថិតនៅខេត្តសៀមរាបដូចគ្នា ប្រាប់កម្ពុជាថ្មី ថា ដ្បិតកន្លងមកមានការនាំចូលក្រពើទៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែចំនួននៃការនាំចេញហាក់មានចំនួនតិចនៅឡើយ។
ក្នុងនាមជាអ្នកចិញ្ចឹមក្រពើ និងតំណាងឱ្យកសិករចិញ្ចឹមក្រពើទាំងអស់ លោក គង់ ម៉ី ក៏ស្នើសុំដល់ក្រសួង និងមន្ទីរពាក់ព័ន្ធមេត្តាជួយពន្លឿនការនាំចេញ និងរកទីផ្សារបន្ថែមសម្រាប់កសិករ ពីព្រោះមុខរបរចិញ្ចឹមក្រពើនេះហាក់ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣មុខ របស់កម្ពុជាទៅទីផ្សារប្រទេសចិន។
ក្នុងនោះមានពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


