Connect with us

ព័ត៌មានជាតិ

លោកស្រី ដោ សម្ផស្ស ៖ ទុរគតជនឬជនអនាថា ខ្សត់ខ្សោយខ្លាំង បើស្នើសុំមកអាជ្ញាធរ នឹងផ្តល់ជូនសេវាបូជាសពនិងក្តារម្ឈូស

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទុរគតជនឬជនអនាថា រដ្ឋបាលរាជធានីភ្នំពេញនឹង ផ្តល់ជូនសេវាបូជាសពជូន ហើយបេីករណី ខ្សត់ខ្សោយខ្លាំងរហូតគ្មាន ក្តារម្ឈូស ក៏នឹងផ្តល់ជូនផងដែរ។

នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី២២កក្ដដា២០២៦នេះថា ដោយថ្មីៗនេះ មានករណីលេចឡើង នូវការផ្សព្វផ្សាយអំពីតារាង តម្លៃសម្រាប់បូជាសពនៅក្នុងវត្ត ហើយបេីទោះជា ព្រះគ្រូចៅអធិការបានចេញសេចក្តីបំភ្លឺព័ត៌មានយ៉ាង ណាក្តី ក៏នៅការវែកញែកករណីនេះដដែល ។ 

ដូចនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីសូមបញ្ជាក់ជូនបន្ថែមទៀតថា ក្នុងករណីបងប្អូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទុរគតជន ឬ ជនអនាថា ជាដើម រដ្ឋបាល រាជធានីភ្នំពេញ នឹងផ្តល់ ជូនសេវាបូជាសព ជូនហើយ បេីករណីខ្សត់ខ្សោយ ខ្លាំងរហូតគ្មាន ក្តារម្ឈូស ក៏នឹងផ្តល់ជូនដែរ។

ដូច្នេះសូមបងប្អូន អាចទាក់ទងមកអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ដែលនៅជិតបំផុតបាន ឬ អាចទាក់ទង មករដ្ឋបាលរាជធានីភ្នំពេញ តាម លេខ Hotline: 1299 បាន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម