ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ជំរុញដល់អ្នកជាប់ឃុំក្នុងពន្ធនាគារប្រឹងប្រែងកែប្រែខ្លួន មុននឹងដោះលែងឱ្យមានសេរីភាព
កោះកុង ៖ អភិបាលរងខេត្ត និងសមត្ថកិច្ចជំនាញខេត្តកោះកុង នៅតែដាស់ស្មារតីដល់ជនជាប់ឃុំក្នុងពន្ធនាគារត្រូវប្រឹងប្រែងកែប្រែខ្លួនទៅតាមលក្ខខណ្ឌច្បាប់កំណត់ ដើម្បីបន្ធូរបន្ថយទោសអាចដោះលែងអោយមានសេរីភាពក្នុងសង្គមវិញ។

ការដាស់តឿនបែបនេះរបស់លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង តំណាងស្នងការនគរបាល និងមេបញ្ជាការរងកងរាជអាវុធហត្ថ ធ្វើឡើងក្នុងក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែង និងបើកប្រអប់សំបុត្រទទួលបណ្តឹងរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

លោក ហាក់ ឡេង បន្តថា ជារៀងរាល់ឆ្នាំតែងមានការប្រជុំវាយតម្លៃពីការដោះលែង និងបន្ធូរបន្ថយទោសដល់ជនជាប់ឃុំក្នុងពន្ធនាគារ ចំពោះអ្នកណាដែលបានអនុវត្តទៅតាមលក្ខខណ្ឌច្បាប់កំណត់។ ក្រៅពីការអនុវត្តទោស ពន្ធនាគារក៏មានការបណ្តុះបណ្តាលអប់រំផ្លូវកាយចិត្ត ជំនាញវិជ្ជាជីវៈ និងបង្កបង្កើនកសិកម្ម ដើម្បីដាស់ស្មារតីដល់ពួកគេពេលបានវិលត្រឡប់ទៅជួបជុំគ្រួសារវិញធ្វើអំពើល្អក្នុងសង្គម។
បើតាមរបាយការណ៍ផ្តល់ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធាគារខេត្តកោះកុង បង្ហាញថា បច្ចុប្បន្នពន្ធនាគារខេត្តកោះកុង មានជនជាប់ឃុំសរុប ១.០៥១នាក់/ស្រី ៦៨នាក់។
ជនជាប់ឃុំទាំងនោះ បានទទួលវគ្គបណ្តុះបណ្តាលអក្ខរកម្ម ភាសារអង់គ្លេស ធ្វើសំណង់ ដេរលបក្តាម ដេរខោអាវ ដាំដុះបន្លែចិញ្ចឹមត្រី និងចម្លាក់ឈើ។ ក្រៅពីវគ្គបណ្តុះបណ្តាលទាំងនេះ ពន្ធនាគារក៏មានបណ្ណាល័យសម្រាប់ឱ្យជនជាប់ឃុំចូលអានសៀវភៅផងដែរ។ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុខភាព អនាម័យ រីឯចំនួនទណ្ឌិត និងជនជាប់ឃុំវិញ ក៏ប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាប្រក្រតី។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀនវិញ គឺលោកវរៈសេនីយ៍ទោ ម៉ែន ពុធ នាយការិយាល័យប្រឆាំងជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានពន្យល់ថា គ្រឿងញៀនមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ ពោលគឺវាបង្កគ្រោះថ្នាក់ខ្លួនឯងជាអ្នកប្រើប្រាស់ទៀតផង។

លោកវរៈសេនីយ៍ទោ ម៉ែន ពុធ បន្តទៀតថា គ្រឿងញៀនធ្វើមានជំងឺវិកលចរិតកាចសាហាវលែងស្គាល់អ្វីល្អអ្វីអាក្រក់។មនុស្សដែលប្រើថ្នាំញៀនច្រើនតែមានសភាពភ័យខ្លាចច្រើនដោយសារការរងឥទ្ធិពលនៃសារជាតិថ្នាំហើយពួកគេក៏អាចហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីបានថ្នាំទៅលេប។

លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជារងកងរាជអាវុធហត្ថខេត្តកោះកុង ថ្លែងដែរថា អ្នករងគ្រោះព្រោះតែគ្រឿងញៀនមិនមានធនធានច្រើន ដូចមេក្លោងផលិតផលគ្រឿងញៀននោះទេ។ ហើយក៏មិនងាយបង្រ្កាបពួកគេបានដែរ លុះត្រាមានការតាមដានស៊ើបសង្កេតលម្អិតណាស់។

ដូច្នេះលោកសង្ឃឹមថា ប្អូនៗដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនឹងបានយល់ដឹងកាន់តែច្រើនពីផលលំបាកគ្រឿងញៀន ហើយចេះកែប្រែខ្លួនមិនទៅប្រព្រឹត្តអំពើដែលសង្គមមិនផ្តល់តម្លៃបន្តទៀត៕
អត្តបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


