សេដ្ឋកិច្ច
តម្លៃហាងឆេងមាស បន្តកើនឡើងដល់ ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសអន្តរជាតិបានហក់ឡើងវិញដល់ ៥ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ កក្កដា ២០២៦ បន្ទាប់ពីធ្លាក់ចុះដល់ជាង ៤៨០០ ដុល្លារ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា។

ការកើនឡើងនៅចំពេលដែលតម្លៃប្រាក់ដុល្លារ និងតម្លៃប្រេងបន្តកើនឡើង ដោយសារភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលរក្សាក្ដីបារម្ភពីការកើនឡើងអតិផរណា។
លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា តម្លៃមាសបានហក់ឡើងវិញ បន្ទាប់ពីអ៊ីរ៉ង់ទទួលសំណើរបទឈប់បាញ់រយៈពេល ១០ ថ្ងៃជាមួយអាមេរិក ដើម្បីបញ្ឈប់ការប្រយុទ្ធ និងបន្តការចរចាស្ដារសន្តិភាពឡើងវិញ។ ឧកញ៉ា ចិន សំណាង អះអាងថា និន្នាការមាសនឹងចាប់ផ្ដើមកើនឡើងចាប់ពីពេលនេះ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities និន្នាការមាសចាប់ផ្ដើមកើនឡើងវិញចាប់ពីពេលនេះ រហូតដល់ខែតុលា។
គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍នេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៩៧ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


