ជីវិតកម្សាន្ដ
បែកធ្លាយទៀត! កំពុងល្បីរឿងអាស្រូវ អាខោនហ្វេសប៊ុកមួយទម្លាយប្រវត្តិរបស់កញ្ញា មាន ពេជ្ររីតា
ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្ទុះនូវរឿងរ៉ាវដ៏រសើបរវាងពិធីការិនីកញ្ញា មាន ពេជ្ររីតានិងឧកញ៉ា ហេង សៀ នោះ បានធ្វើឲ្យមហាជនជាច្រើនបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ។
យ៉ាងណាមិញ ស្របពេលដែលរឿងរ៉ាវវិវាទរវាងពិធីការិនីកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី និងឧកញ៉ា ហេង សៀ កំពុងក្លាយជាប្រធានបទដ៏ចាប់អារម្មណ៍ ក៏ស្រាប់តែមានការទម្លាយពីប្រវត្តិសិក្សារបស់ ពេជ្ររីតា ឃើញថា ពិតជាមិនធម្មតាឡើយ។

កញ្ញា មាន ពេជ្ររីតា បច្ចុប្បន្នត្រូវបានគេដឹងថា ក្រៅពីអាជីពសិល្ប: នាងក៏ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម ដោយធ្វើការផងរៀនផង។ ប៉ុន្តែមហាជនទំនងជាមិនទាន់ដឹងទេថា តើនាងក៏ធ្លាប់មានប្រវត្តិសិក្សាបែបណាទេ?។
ដោយឡែក បើតាមគណនីហ្វេសប៊ុកឈ្មោះ Poung Phea បានបញ្ជាក់ពីប្រវត្តិនៃការសិក្សារបស់ពិធី ការិនីកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដូច្នេះថា ប្រវត្តិការសិក្សាខ្លះៗរបស់ Yubi តាំងពីក្មេងធ្លាប់ទៅសិក្សានៅNoble Park, Victoria, Austra lia បន្ទាប់មក ត្រឡប់មកសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅសាលា AIS ជាសិស្សប្អូនរបស់ខ្ញុំផ្ទាល់។

ប្រភពបន្តថា សព្វថ្ងៃជានិស្សិតនៅសាលា Parag on(អតីតសាលា Zaman) សូមប្រើខួរមកវិភាគ កុំសាងកំហុសដោយមិនដឹងខ្លួន។ បើមនុស្សមានការសិក្សាត្រឹមត្រូវ ប្រវត្តិការងារត្រឹមត្រូវ ក៏ត្រូវបានគេចោទថា ជាស្រីរកស៊ីផ្លូវភេទលំដាប់អន់បែបនេះ ថ្ងៃក្រោយគ្រប់គ្នាមិនបាច់កើតកូនស្រីទេអាណិតគ្នា។
ប្រភពនិយាយទៀតថា គេមើលងាយមនុស្សស្រីណាស់។ បំណងល្អពីខ្ញុំជាសិស្សច្បងក្មេងស្រីដែលរងគ្រោះ ប្រាកដណាស់វាមិនបានបញ្ជាក់ថា អ្នកណាខុស អ្នកណាត្រូវ តែយ៉ាងហោចណាស់ ក៏បង្ហាញថា គាត់មិនមែនស្រីលក់ខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


