Connect with us

សុខភាព

អាឡ័កស៊ី និងផ្ដាសាយ មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?

បានផុស

នៅ

អ្នក​ដែល​ឧស្សាហ៍​កណ្ដាស់ ឬ​រមាស់​ច្រមុះ កុំ​គិត​ថា​នោះ​ជា​អាការៈ​ផ្ដាសាយ​ឲ្យ​សោះ ព្រោះ​បើ​តាម​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់ នោះ​ក៏អាចជា​អាការៈ​​អាឡ័កស៊ី​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ទៀត​ថា អាឡ័កស៊ី និង​ផ្ដាសាយ​ខុស​គ្នា​ស្រឡះ ដោយ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​មេរោគ ហើយ​អាឡ័កស៊ី​បង្ក​ឡើង​ដោយ​អាលែកជែន។ អាលែកជែន​បែង​ចែក​ជា ៣ អាច​មកពីចំណីអាហារ អាកាសធាតុ និង​របស់របរ​ប្រើប្រាស់ ឬ​អាច​ជា​ធូលី​ លម្អង​ផ្កា។ អាឡ័កស៊ី​ធ្វើឲ្យ​រលាក​ច្រមុះ ដោយ​មាន​អាការៈ​កណ្ដាស់ ឬ​រមាស់​ច្រមុះ​ចង់​កណ្ដាស់​រហូត​នោះ ហៅថា​អាលែកជីណេទិច។

How Do You Get Rid of an Allergic Reaction Rash? - Oak Brook Allergists
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​អាច​មកពី​រោម​ច្រមុះ​តិច មាន​ដុះ​សាច់​ក្នុង​ច្រមុះ និង​រលាក​ច្រមុះ​រ៉ាំរ៉ៃ ធ្វើឲ្យ​ងាយ​កណ្ដាស់ ពេល​បរិយាកាស​ហុយ ឬ​កម្ទេចកំទី​ប៉ើង​ចូល។

អាការៈ​ខុស​គ្នា​ជាច្រើន​ទៀត​មាន​ដូចជា៖

Everything you need to know about allergies - Allergy Finder

អាឡ័កស៊ី

– មិន​ក្ដៅ​ខ្លួន
– សម្បោរ​ថ្លា
– មិន​ឈឺ​ក្បាល
– មិន​ឈឺ​សាច់ដុំ
– រមាស់​ភ្នែក ច្រមុះ
– អាច​តឹង​ច្រមុះ
– អាលែកហ្ស៊ី​អាច​មាន​អាការៈ​ក្ដៅខ្លួន​ដែរ នៅ​ពេល​ធ្វើឲ្យ​រលាក ហើយ​រលាក​យូរ​ៗ​ទៅ​មេរោគ​ចូល

ផ្ដាសាយ

Tips for Allergy of the ENT | Dr Lynne Lim ENT

– ក្ដៅ​ខ្លួន
– សម្បោរ​ខាប់
– ឈឺ​ក្បាល
– ឈឺ​សាច់​ដុំ
– តឹង​ច្រមុះ​ខ្លាំង

អាឡ័កស៊ី​អាច​ព្យាបាល​ជា តែ​មិន​ជា​ដាច់​ឡើយ ប្រសិនបើ​យើង​អាច​ដឹង​ទាន់​ពេលវេលា និង​ព្យាបាល​ត្រឹមត្រូវ មិន​បង្ក​ឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ប្រើ វិធី​ទាំង៧នេះ! ទោះនៅ​ផ្ទះ​គ្មាន​ថ្នាំ ក៏​អាច​ជួយ​សម្រួល​អាការ​ក្អក​បាន​ដែរ

ចុចអាន៖ ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ១២ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម