កីឡា
សហព័ន្ធកាយសម្ព័ន្ធជប៉ុន ផ្តល់សម្ភារហ្វឹកហាត់តម្លៃជាង១ម៉ឺនដុល្លារ ដល់សហព័ន្ធកាយសម្ព័ន្ធកម្ពុជា
សម្ភារហ្វឹកហាត់ចំនួន៦ប្រភេទ មានតម្លៃជាង១ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់សហព័ន្ធកីឡាកាយ សម្ព័ន្ធប្រទេសជប៉ុន ត្រូវបានផ្តល់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកាលពីពេលថ្មីៗនេះ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអះ អាងថា នេះជាជំនួយអត់សំណងរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនចំពោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។ សម្ភារៈទាំង៦ប្រភេទនោះ មានកង (Ring) ១សិត សេះកង (Pommel Horse) ១ សិត របារហ្នឹង (High Bar) ១ សិត ស្នួរលំហ្នឹង (Beam)១ របារទាប ខ្ពស់ (Uneven Bars)ចំនួន១ ក្តារឈ្នាន់ (Spring Board) ចំនួន៥ ដែលសរុបជាទឹកប្រាក់ប្រមាណជាងមួយម៉ឺនដុល្លារសហ រដ្ឋអាមេរិក។



ជប៉ុនជាប្រទេសមួយដែលតែងតែជួយបណ្ដុះបណ្ដាលដល់មន្ត្រី គ្រូបង្វឹក និង កីឡាករ កីឡាកាយសម្ព័ន្ធកម្ពុជា។ ជារៀងរាល់ឆ្នាំជប៉ុនតែងតែផ្ដល់នូវអាហារូបករណ៍ដល់មន្ត្រី និង គ្រូបង្វឹកកម្ពុជាយកទៅបំប៉ន និងបណ្ដុះបណ្ដាលនូវក្នុងប្រទេសរបស់ខ្លួន។
គួររំលឹកថា កន្លងមកសហព័ន្ធកីឡាកា យសម្ព័ន្ធកម្ពុជាធ្លាប់បានទទួលជំនួយជាសម្ភារហ្វឹកហាត់បែបនេះ ពីបណ្ដាប្រទេសមួយចំនួនដែរដូចជាប្រទេសចិន សាធារណរដ្ឋកូរ៉េ និងប្រទេសរុស្ស៊ី ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន