ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មីរកឃើញប្រសិទ្ធភាពវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់អ្នកជំងឺមហារីក
ការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយ JAMA Oncology បានរកឃើញថា វ៉ាក់សាំងការពារកូវីដ-១៩ មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺមហារីក ទោះបីប្រព័ន្ធភាពស៊ាំឆ្លើយតបតិចជាងអ្នកដែលមិនមានជំងឺក៏ដោយ។

៩០ ភាគរយនៃអ្នកជំងឺដែលមានមហារីក បន្ទាប់ពីបានចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដង រយៈពេល ២ សប្តាហ៍ក្រោយមក ពួកគេតេស្តឃើញមានអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩។
អ្នកស្រាវជ្រាវនិយាយថា ទោះបីជាកម្រិតនៃអង់ទីគ័រដែលប្រឆាំងនឹងវីរុសមានកម្រិតទាបជាងអ្នកដែលមិនមានជំងឺមហារីកប្រហែល ៧០ ភាគរយក៏ដោយ ក៏ពួកគេនៅតែអាចបង្កើតអង់ទីគ័រការពារប្រឆាំងនឹងការឆ្លងមេរោគបានខ្ពស់ដដែល។
បើយោងតាមការសិក្សាពីមុន វ៉ាក់សាំងពីរដូសរបស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារមិនឱ្យកើតជំងឺធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងវីរុសកូវីដ ដែលនេះបង្ហាញថា វាក៏មានប្រសិទ្ធភាពការពារអ្នកជំងឺរ៉ាំរ៉ៃរួមទាំងអ្នកជំងឺមហារីកផងដែរ។
លោក Stemmer សាស្ត្រាចារ្យផ្នែកជំងឺមហារីកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Rabin ប្រទេសអ៊ីស្រាអែល បានប្រៀបធៀបការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង Pfizer-BioNTech ចំពោះអ្នកជំងឺមហារីកចំនួន ១០២ នាក់ ជាមួយនឹងមនុស្ស ៧៨ នាក់ដែលមិនមានជំងឺនេះ។

លទ្ធផលបង្ហាញថា អ្នកគ្មានជំងឺមហារីកចំនួន ១០០% មានអង់ទីគ័រប្រឆាំងនឹងការចម្លងមេរោគ ក្រោយពីរសប្តាហ៍បន្ទាប់ពីបានទទួលវ៉ាក់សាំង ខណៈដែលអ្នកជំងឺមហារីក ៩០% ក៏អាចបណ្ដុះអង់ទីគ័រការពារវីរុសបានដែរ។
ក្រោយការសិក្សា វេជ្ជបណ្ឌិត Stemmer រំពឹងថា អ្នកជំងឺមហារីកទាំងអស់នឹងមានប្រតិកម្មភាពស៊ាំខ្លាំងជាមួយវ៉ាក់សាំងការពារ COVID-19 ដទៃទៀត ដូចគ្នាទៅនឹងការសាកល្បងវ៉ាក់សាំង Pfizer-BioNTech ដូច្នោះដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


