ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត ប្រាប់ទីតាំង ៩កន្លែង ដែលនឹងផ្ទុះជំងឺកូវីដថ្មី ដ៏សាហាវ នាពេលអនាគត
ក្រុមអ្នកជំនាញ បានបង្ហាញទីតាំងនៃ “ចំណុចក្តៅជាសកល” ដែលជាកន្លែងវីរុសកូរ៉ូណាថ្មីដ៏សាហាវ អាចនឹងលេចឡើង ដោយក្នុងនោះរួមមានទាំងប្រទេសចិន បារាំងនិងអង់គ្លេសផងដែរ។

ការបែងចែកព្រៃឈើ ការពង្រីកកសិកម្មនិងផលិតកម្មបសុសត្វ កំពុងនាំមនុស្សឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសត្វប្រចៀវ ដែលត្រូវបានគេសង្ស័យថាជាសត្វចម្លងជំងឺមកមនុស្ស រួមទាំងមេរោគកូវីដ-១៩ផងដែរ។
មានភាពផុយស្រួយណាស់ សម្រាប់ជំងឺដែលចម្លងពីសត្វប្រចៀវទៅមនុស្ស ជាពិសេសនៅក្នុងប្រទេសចិន ដែលជាកន្លែង តម្រូវការកើនឡើងខ្លាំងចំពោះផលិតផលសាច់បានជំរុញឲ្យមានការពង្រីកកសិដ្ឋានចិញ្ចឹមសត្វខ្នាតធំ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផលិតកម្មបសុសត្វបានក្លាយជាក្តីកង្វល់យ៉ាងសំខាន់ដោយសារតែវាជាបណ្តុំនៃសត្វក្នុងទ្រង់ទ្រាយធំ ហើយសត្វទាំងនោះមានហ្សែនស្រដៀងៗគ្នា ហើយងាយនឹងធ្វើឲ្យជំងឺឆ្លង ផ្ទុះឡើងជាទីបំផុត។
ចំណុចក្តៅពិភពលោកសំខាន់ៗផ្សេងទៀតនៅខាងក្រៅប្រទេសចិន បារាំងនិងអង់គ្លេស គឺត្រូវបានគេរកឃើញនៅកោះជ្វា, ប្រទេសប៊ូតង់, ភាគខាងកើតប្រទេសនេប៉ាល់, ភាគខាងជើងប្រទេសបង់ក្លាដែស, រដ្ឋ Kerala ប្រទេសឥណ្ឌា និងភាគឦសានប្រទេសឥណ្ឌា។

ទីតាំងទាំងនោះ គឺជាកន្លែងប្រមូលផ្តុំផលិតកម្មបសុសត្វ និងជាជម្រករបស់សត្វប្រចៀវ។
គួរបញ្ជាក់ថា ការសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ University of California, Berkeley, Polytechnic University of Milan និង Massey University of New Zealand៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានច្បាស់ៗថា អាចនឹងកើតឡើង “កំពូលវីរុសកូវីដបំប្លែងខ្លួន”
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


