Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ប្រុស-ស្រី ៣នាក់​ក្នុង​បទ​ល្មើស​គ្រឿងញៀន​

បានផុស

នៅ

​បុរស​ម្នាក់ និង​ស្ត្រី​២​នាក់​ត្រូវបាន​ប៉ូលីស​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បង្ក្រាប​ក្នុង​បទ​ល្មើស​គ្រឿងញៀន​។

ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ​ធ្វើឡើ​ង​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​៣០​នាទី ដោយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​អូរ​សារាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលីស​បញ្ជាក់ថា មុន​ឃាត់ខ្លួន កម្លាំង​ជំនាញ​ស្រុក​បានធ្វើ​ការចេញ​ល្បាត​ចំណុច​គោលដៅ​សំខាន់ៗ លុះដល់​ចំណុច​ចម្ការ​ស្វាយ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ដោយមាន​ការសង្ស័យ ក៏បាន​ធ្វើ​ការឃាត់​សាកសួរ​ទៅលើ​ជនសង្ស័យ​ទាំង​៣​នាក់​ ដែលមាន​ឈ្មោះ មាំ ពៅ ភេទ​ប្រុស អាយុ៣៧​ឆ្នាំ និង​ឈ្មោះ សន សុភា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ឈ្មោះ ទ្រី ស ភេទ​ទី៣ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទួល​សាំង ស្រុក​អង្គ​បូរី ខេត្តតាកែវ​។ ចំណែក​វត្ថុតាង​នៅជាប់​ខ្លួន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន២​កញ្ចប់​តូច ម៉ូតូ​០២​គ្រឿង និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖ វីរ​:​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម