Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះយោធាមីយ៉ាន់ម៉ា ដឹកព្រះសង្ឃទៅវត្ត ធ្លាក់ទាំងមិនដឹងមូលហេតុ ស្លាប់១២នាក់

បានផុស

នៅ

យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅថ្ងៃព្រហស្បតិ៍នេះ ជិតទីក្រុងធំបំផុតទី ២ របស់ប្រទេសមីយ៉ាន់ម៉ា Mandalay ដោយបានសម្លាប់មនុស្សចំនួន ១២ នាក់។

Military plane crashes near Myanmar's Mandalay, killing 12 - fire service -  DTNext.in
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថា យន្ដហោះនេះ បានហោះចេញពីរដ្ឋធានី ណៃពិដោ ឆ្ពោះទៅទីប្រជុំជន Pyin Oo Lwin ហើយរៀបនឹងចុះចត នៅពេលវាធ្លាក់ ក្នុងចម្ងាយ ៣០០ ម៉ែត្រ ពីរោងចក្រដែកមួយ។

ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា យន្ដហោះនេះ មានដឹកយោធាចំនួន ៦ នាក់រួមទាំងព្រះសង្ឃផងដែរ ដែលនឹងត្រូវចូលរួមក្នុងពិធីសាសនា នៅវត្តមួយ។

12 dead in Myanmar military plane crash

យ៉ាងណាក្តី មិនមានរបាយការណ៍នៃការស្លាប់និងរបួស ក្នុងចំណោមមនុស្សនៅលើដីនោះទេ។ អ្នកបើកយន្ដហោះ និងអ្នកដំណើរម្នាក់ បានរួចផុតជីវិតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា។

គេមិនទាន់ដឹងច្បាស់ពីអ្វី ដែលបណ្តាលឲ្យយន្តហោះនេះធ្លាក់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ UN​ ព្រមាន​ពី​ការ​ស្លាប់​ដ៏​ច្រើន​ដោយ​ភាព​អត់​ឃ្លាន​នៅ​មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម