Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំពិភពលោក សន្យាផ្តល់វ៉ាក់សាំងកូវីដ ១ពាន់លានដូស ឲ្យប្រទេសក្រីក្រ

បានផុស

នៅ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយថា មេដឹកនាំនៃប្រទេសឧស្សាហកម្មធំ ៗ បានសន្យាផ្តល់វ៉ាក់សាំងកូវីដចំនួន មួយពាន់លានដូសទៅឲ្យប្រទេសក្រីក្រ ដែលនេះជាជំហានដ៏ធំ ឆ្ពោះទៅរកការចាក់វ៉ាក់សាំងពិភពលោកទាំងមូល។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Cornwall លោក Johnson បាននិយាយថា ប្រទេសនានាកំពុងបដិសេធ “វិធីសាស្រ្តជាតិនិយម”។ ការចាក់វ៉ាក់សាំងលើពិភពលោក នឹងបង្ហាញពីគុណប្រយោជន៍នៃតម្លៃប្រជាធិបតេយ្យរបស់ក្រុមប្រទេស G7។

លោកបន្តថា មេដឹកនាំ G7 បានសន្យាថានឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសក្រីក្រដោយផ្ទាល់ឬតាមរយៈគម្រោង Covax របស់អង្គការសុខភាពពិភពលោក រួមទាំងវ៉ាក់សាំងចំនួន ១០០ លានដូស ពីចក្រភពអង់គ្លេសផងដែរ។

សេចក្តីថ្លែងការណ៍ដែលចេញដោយកិច្ចប្រជុំកំពូលនេះបានសន្យាថា នឹងបញ្ចប់រោគរាតត្បាតហើយត្រៀមខ្លួនសម្រាប់ពេលអនាគតជាមួយការជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឲ្យកាន់តែខ្លាំងឡើង ចាប់ផ្តើមជាបន្ទាន់ដើម្បីចាក់វ៉ាក់សាំងលើពិភពលោកតាមរយៈការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាពដល់មនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។

ស្របពេលជាមួយគ្នានោះ លោក Johnson បានច្រានចោលរាល់ការលើកឡើងដែលថា ការសន្យាផ្តល់វ៉ាក់សាំងនេះ គឺជាការបរាជ័យខាងសីលធម៌របស់ G7 ព្រោះខ្លួនមិនបានធ្វើគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសក្រីក្រ។

លោកបានសំដៅដល់ការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើតវ៉ាក់សាំង Oxford-AstraZeneca ។

លោក Johnson អះអាងថា​ គោលដៅដើម្បីចាក់វ៉ាក់សាំងលើពិភពលោកនៅត្រឹមចុងឆ្នាំក្រោយនេះ នឹងសម្រេចបាន ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសដែលបានមកទីនេះនៅថ្ងៃនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នេះ​ផែនការ​ត្រូវ​គេ​រំពឹង​មេ​ដឹក​នាំ ​G7​ ដាក់​ចេញ​ដើម្បី​កម្ចាត់​កូវីដជាសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម