ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដផលិតនៅវៀតណាមស្វែងរកការអនុម័តប្រើបន្ទាន់ហើយ
ក្រុមហ៊ុន Nanogen ដែលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax នៅក្នុងប្រទេសវៀតណាមកំពុងស្វែងរកការអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់ហើយ។
លោក Ho Nhan ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Nanogen បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ថា ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំការអនុម័តប្រើប្រាស់បន្ទាន់ទៅលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh កាលពីសប្តាហ៍មុន ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបអ្វីឡើយ។

ប្រទេសវៀតណាមបច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងស្រុក៤គឺវ៉ាក់សាំង Nanocovax ផលិតដោយក្រុមហ៊ុន Nanogen, វ៉ាក់សាំង Covivac របស់វិទ្យាសាស្ត្រវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និង២ប្រភេទទៀតដោយក្រុមហ៊ុន Vabiotech និងមជ្ឈមណ្ឌលស្រាវជ្រាវ និងការផលិតវ៉ាក់សាំង និងជីវសាស្ត្រ (CRPVB)។
ក្នុងចំណោមក្រុមហ៊ុនផលិតទាំង៤នេះ ក្រុមហ៊ុន Nanocovax ត្រូវបានគេចាត់ទុកជាបេក្ខភាពសង្ឃឹមជោគជ័យបំផុត ដោយបានធ្វើការសាកល្បងគ្លីនិកដំណាក់កាលទី៣ ឬចុងក្រោយលើមនុស្សប្រមាណ១៣០០០នាក់រួចមកហើយ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង១១០០នាក់ត្រូវបានចាក់រួចរាល់។
លោក Nanogen និយាយថា វ៉ាក់សាំងបង្ការកូវីដរបស់ក្រុមហ៊ុនលោកមានអត្រា៩៩.៤%នៃការផលិតប្រតិកម្មភាពស៊ាំ។ វ៉ាក់សាំងនេះត្រូវគេរំពឹងថានឹងមានតម្លៃប្រមាណ ៥.២១ដុល្លារអាមេរិកក្នុង១ដូស។

លោក Nhan បន្តថា ក្រុមហ៊ុនរបស់លោកអាចនឹងផលិតពី៨ទៅ១២លានដូសក្នុងមួយខែ ហើយបរិមាណផលិតនឹងបង្កើន បន្ទាប់ពីខែតុលាដែលអាចឈានដល់៥០លានដូសក្នុង១ខែ។ ត្រឹមឆ្នាំ២០២២ សមត្ថភាពផលិតអាចឈានដល់១០០លានដូស។
វៀតណាមដាក់គោលដៅទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន១៥០លានដូសដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួនឲ្យបាន៧០%នៅឆ្នាំនេះមកពីប្រភពផ្សេងៗ។ យុទ្ធនាការណ៍ចាក់វ៉ាក់សាំងរហូតដល់ពេលនេះចាក់ដល់មនុស្ស១.៥លាននាក់ដោយប្រើវ៉ាក់សាំង AstraZeneca។
ប្រទេសមួយនេះបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ជាច្រើនដែលយកមកពីក្រៅប្រទេសដើម្បីប្រាស់ប្រាស់បន្ទាន់មានដូចជាវ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងអាមេរិក Pfizer/BioNTech និងវ៉ាក់សាំងចិន Sinopharm ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


