Connect with us

ព័ត៌មានអន្ដរជាតិ

ផ្គើនបម្រាមកូវីដ! ហាងខារ៉ាអូខេនៅវៀតណាម លួចបើក ហើយមានសេវារាំស្រាតឲ្យភ្ញៀវមើលទៀត

បានផុស

នៅ

ហាងខារ៉ាអូខេមួយកន្លែង នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា នៅតែបើកដំណើរការ និងផ្តល់សេវាកម្មរាំស្រាត ដើម្បីទាក់ទាញអតិថិជន បើទោះបីជាមានបម្រាមទាក់ទងនឹងជំងឺកូវីដ-១៩ ក៏ដោយ។

ប៉ូលិសនៅទីក្រុង Bien Hoa ក្នុងខេត្ត Dong Nai បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេបាន ពិន័យម្ចាស់ហាងខារ៉ាអូខេ Thu Hang ចំពោះការមិនបានគោរពតាម បទបញ្ជាទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ-១៩។

ការរំលោភបំពាននេះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ចាប់ពី ១០ លានទៅ ២០ លានដុង (៤៣២ ទៅ ៨៦៥ ដុល្លារអាមេរិក) ចំពោះបុគ្គលម្នាក់ៗនិង ២០ លានទៅ ៤០ លានដុង (៨៦៥ ទៅ ១,៧៣១ ដុល្លារ) ចំពោះហាង។

រូបតំណាង

ការពិន័យនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីបានចុះត្រួតពិនិត្យទីតាំង កាលពីយប់ថ្ងៃសៅរ៍។

នៅពេលចុះធ្វើអន្តរាគមន៍ មន្ត្រីបានរកឃើញមនុស្សប្រមាណ២០នាក់ រួមទាំងអតិថិជននិងបុគ្គលិកផងដែរ នៅហាងខារ៉ាអូខេ។ ក្នុងនោះ គេឃើញមានបុគ្គលិកស្រីពីរនាក់ អាក្រាតកាយ រាំឲ្យភ្ញៀវមើល។

បុគ្គលិកនិយាយថា ពួកគេបានយល់ព្រមផ្តល់ជូននូវសេវាកម្មរាំស្រាត ដើម្បីទាក់ទាញអតិថិជនបន្ថែម និងទទួលបានលុយធីប កាន់តែច្រើន។

រូបតំណាង

Dong Nai ស្ថិតនៅជិតទីក្រុងហូជីមិញ ដែលជាកន្លែងវីរុសកូវីដ-១៩ កំពុងផ្ទុះខ្លាំង។

ទោះបីជា Dong Nai ទើបតែបានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន៣ករណី ចាប់តាំងពីរលកថ្មី វាយប្រហារប្រទេសកាលពីថ្ងៃទី២៧ខែមេសាក៏ដោយ ក៏អាជ្ញាធរបានបញ្ជាឲ្យបិទសេវាកម្មមិនចាំបាច់នានាដូចជាខារ៉ាអូខេនិងឌីស្កូ ចាប់តាំងពីថ្ងៃទី៣០ខែមេសាមកម្ល៉េះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វ៉ាក់​សាំង​កូវីដ​ផលិតនៅ​វៀតណាម​ស្វែង​រក​ការអនុម័ត​ប្រើបន្ទាន់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥២ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម